ខេត្តព្រះវិហារព្រះមហាក្សត្រនរោត្តមសីហមុនីនឹងយាងជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យរុក្ខទិវាជាតិនាថ្ងៃទី០៩ខែកក្កដាឆ្នាំ២០១៦ខាងមុខនេះត្រូវបានថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារថ្លែងអោយដឹងច្បាស់ថានឹងរៀបចំប្រារព្វធ្វើជាផ្លូវការនៅលើផ្ទៃដីជាង១០ហិកតា។ទីតាំងប្រារព្វពិធីរុក្ខទិវាជាតិស្ថិតនៅចំណុចអតីតភូមិគ១ក្បែររមណីយដ្ឋានប្រវត្តិសាស្ដ្រប្រាសាទព្រះវិហារឃុំស្រអែមស្រុកជាំក្សាន្ត។កាលពីរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦ថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទអមដំណើរដោយលោកអ៊ិតភូម្រានាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបានអញ្ជើញចុះពិនិត្យទីតាំងផ្ទៃដីរួចរាល់ហើយនៅចំណុចគ១ដែលនឹងត្រូវរៀបចំដាំកូនឈើប្រណីតរាប់ពាន់ដើមទ្បើងវិញ។
លោកម៉ក់បញ្ញានាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តបានអោយដឹងនៅថ្ងៃទី២០មេសានេះថាបុណ្យរុក្ខទិវាជាតិនាថ្ងៃទី០៩កក្កដា២០១៦នឹងប្រារព្វធ្វើនៅខេត្តព្រះវិហារស្ថិតនៅចំណុចគ១ក្បែរប្រាសាទព្រះវិហារ។លោកបន្តថាផ្ទៃដីគ្រោងនឹងដាំដុះកូនឈើមានបណ្តោយជាង៥០០ម៉ែត្រនិងទទឹងប្រវែង២០០ម៉ែត្រសរុបជាង១០ហិកតាជាដីព្រៃរិចរិលនឹងត្រូវដាំកូនឈើធ្នង់និងក្រញូងទ្បើងវិញ៕