​អតីតមន្ត្រី​មន្ទីរ​វប្បធម៌​ខេត្ត​ម្នាក់​បាន​ដេកស្លាប់​ ​ក្នុង​សាលារៀន​សង្ស័យ​គ្រួសារ​បោះបង់ចោល​

0

ខេត្តព្រះវិហារ បុរសវ័យចំណាស់ឯកោគ្មានទីពឹងម្នាក់បានដេកស្លាប់ក្នុងបរិវេណសាលាបឋមសិក្សាត្បែងមានជ័យនៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦នេះស្ថិតនៅភូមិអណ្តូងពោធិ៍សង្កាត់កំពង់ប្រណាកក្រុងព្រះវិហារបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។
សពជនរងគ្រោះត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រទះឃើញហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលក្រុងព្រះវិហារដើម្បីជួយចុះពិនិត្យអត្តសញ្ញាណ។ភ្លាមៗនោះនគរបាលបាននិមន្តព្រះសង្ឃជួយសូត្រធម៌និងអុជបំភ្លឺភ្លើងទានឧទ្ទិសដល់ព្រលឹងជនរងគ្រោះបានទៅកាន់សុគតិភពនៅនឹងកន្លែងកើតហេតុផងដែរ។
លោកគង់គារអធិការនគរបាលក្រុងព្រះវិហារបានអោយដឹងថាពិតជាមានបុរសវ័យចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតប្រាកដមែននៅក្នុងសាលាបឋមសិក្សាត្បែងមានជ័យ។សពជនរងគ្រោះឈ្មោះខ្លូភេទប្រុសអាយុប្រមាណ៤៨ឆ្នាំជាជនអនាថាអតីតមន្ដ្រីរាជការមន្តីរវប្បធម៌និងវិចិត្រសិល្បះខេត្តព្រះវិហារ។k3
លោកអធិការបន្តថាជនរងគ្រោះអាចដេកស្លាប់ដោយសារជំងឺធ្ងន់ធ្ងរព្រោះគាត់ស្រវឹងស្រាថ្នាំរាល់ថ្ងៃរហូតវង្វេងស្មារតីហើយដើរមិនដែលចូលផ្ទះនោះទេ។តាមការពិនិត្យធ្វើកោសល្យវិច័យសពវាមិនមែនជាឃាតកម្មទេ។បន្ទាប់មកសពជនរងគ្រោះត្រូវបាននគរបាលប៉ុស្តិ៍កំពង់ប្រណាកប្រគល់អោយវត្តដើម្បីរៀបចំបូជាតាមប្រពៃណីយ៕