មន្ត្រី​មន្ទីរ​សុខា​ភិ​ថា​សត្វ​ប្រចៀវ​ស្លាប់​យ៉ាងច្រើន​រយ​ក្បាល​ដោយសារ​កម្តៅថ្ងៃ​ក្តៅ​ខ្លាំង​

0

សៀមរាប៖មន្ត្រីមន្ទីរសុខាភិបាលនិងជាប្រធានក្រុមឆ្លើយឆ្លងបន្ទាន់វិស័យសុខាភិបាលខេត្តសៀមរាប លោកប៊ូសារិទ្ធបានឲ្យដឹងថាការស្លាប់ជាបន្តបន្ទាប់របស់សត្វប្រចៀវនៅលើខ្នងភ្នំបូក នោះគឺដោយសារតែអាកាសធាតុក្តៅខ្លាំង។0421161116aព្រឹកថ្ងៃទី២១ខែមេសានេះនៅលើខ្នងភ្នំបូកក្នុងភូមិត្បែងស្រុកបន្ទាយស្រីខណៈពេលដែលមន្ត្រីសុខាភិបាលនិងមន្ត្រីបសុពេទ្យខេត្តសៀមរាបបានចុះទៅពិនិត្យរកមូលហេតុដែលនាំឲ្យសត្វប្រចៀវស្លាប់ជាច្រើនក្បាលបើតាមសភាពរបស់សត្វដែលបានស្លាប់ខាងលើលោកបានសន្និដ្ឋានថាវាស្លាប់ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក។
មន្ត្រីសុខាភិបាលអំពាវនាវដល់ពលរដ្ឋដែលនៅក្នុងតំបន់ក្បែសត្វប្រចៀវស្លាប់និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលមកកំសាន្តលើខ្នងភ្នំកុំឲ្យរើសយកសត្វប្រចៀវដែលស្លាប់យកទៅទទួលទានព្រោះខាងជំនាញកំពុងរកមូលហេតុបន្ថែមលោកបានបញ្ជាក់ថាបច្ចុប្បន្ននេះមានមេរោគថ្មីៗជាច្រើនជៀសវាងការឆ្លងមេរោគពីខាងក្រៅពីសត្វដល់មនុស្សជាពិសេសក្មេងៗ។
មន្ត្រីនគរបាលការពារបិតិកភ័ណ្ឌប្រចាំការលើខ្នងភ្នំបូកលោកហឿនសារឿនបានឲ្យដឹងថាសត្វប្រចៀវរាប់រយក្បាលបានចាប់ផ្តើមស្លាប់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១០ខែមេសាមកម្ល៉េះ។
លោកបន្តថាការស្លាប់នេះវាអាចបណ្តាលមកពីអាកាសធាតុក្តៅព្រោះសត្វប្រចៀវដែលស្លាប់នោះពួកវាបានដេកនៅក្នុងប្រាសាទមួយដែលនៅកណ្តាលវាលចំណែកឯសត្វប្រចៀវផ្សេងទៀតដែលដេកនៅក្នុងប្រាសាទក្បែរនោះដែលមានដើមឈើដុះពីលើ គឺមិនមានងាប់នោះទេ៕Image4 Image2 0421161116a Image3វេហាស៍