ខេត្តរតនគិរី៖ ទំនិញពេញឃ្លាំងដែលនាំចូលពីប្រទេសវៀតណាមតាមច្រកមួយចំនួនចូលស្រុកខ្មែរដើម្បីចែកចាយលក់ពេញបណ្តាស្រុកមួយចំនួនក្នុងខេត្តរតនគិរី។ឃ្លាំងមួយកន្លែងនោះមានទីតាំងក្បែរផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិត្រុំឃុំឡាមិញស្រុកបរកែវខេត្តរតនគិរីដែលកំពុងចរាចរចែកចាយទំនិញគ្រប់ច្រកល្ហកក្នុងខេត្តរតនគិរីនេះ។ឃ្លាំងចែកចាយទំនិញនេះដែលមានម្ចាស់ឈ្មោះពៅជាថៅកែជនជាតិវៀតណាមដែលមានទីតាំងខាងលើ។ខណៈនោះអ្នកយកព័ត៌មានក៍បានទំនាក់ទំនងទៅលោកពៅ ផងដែរតែលោកពៅបានឆ្លើយថាទំនិញដែលនៅក្នុងឃ្លាំងនេះគឺទិញពីអាជីវករដែលបានដឹកមកលក់ឲ្យ.គាត់ត្រូវតែទិញទាំងអស់.ទោះបីជាមានពន្ធឬគ្មានពន្ធក៍ដោយគឺគាត់មិនដឹងទេ.ហើយបិទទូរស័ព្ទតែម្តង(បានន័យថាទំនិញគ្រប់ប្រភេទដែលលោកពៅកំពុងចែកចាយរាល់ថ្ងៃមិនមានការទទួលខុសត្រូវលើមុខទំនិញនេះទេ)។លោកផនអនុប្រធានគយនិងរដ្ឋកប្រចាំច្រកទ្វាអន្តរជាតិអូរយ៉ាដាវបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី២០ខែមេសាតាមទូរស័ព្ទថាទំនិញរបស់លោកពៅនោះគឺមិនបានឆ្លងកាត់តាមច្រកទ្វាអូរយ៉ាដាវនោះឡើយ។ចំណែកលោកប្រាក់តារានាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគបាលខេត្តបានប្រាប់ឲ្យដឹងថារឿងទំនិញរបស់លោកពៅនេះលោកមិនទាន់បានជ្រាបនៅឡើយទេ។គូរបញ្ជាក់ថាឃ្លាំងជាច្រើនកន្លែងនៅខេត្តរតនគិរីដែលមានមេឈ្មួញជាជនជាតិវៀតណាមសុទ្ធសឹងតែនាំទំនិញចូកភាគច្រើនគឺមិនមែនបង់ពន្ធទាំងអស់៕ ដោយ យក្ស ឡោម