គ្រោះរាំងស្ងួត​មិន​ត្រឹមតែ​ធ្វើអោយ​ប្រជាពលរដ្ឋ​ក្រុង​សិរីសោភ័ណ​ព្រួយ​បារ​ម្ម​នោះទេ​ថែមទាំង​បំផ្លាញ​តំប់​អភិរក្ស​ពូជ​ត្រី​ជាច្រើន​កន្លែង​

0

 

បន្ទាយមានជ័យះ បន្ទាប់ពីក្រុមហ៊ុនទឹកស្អាត់ក្រុងសិរីសោភ័ណបានបញ្ចេញសញ្ញាអាសន្នពីកង្វះទឹកសម្រាប់ផលិតចែកចាយអោយពលរដ្ឋក្នុងក្រុងប្រើប្រាស់ទៅអាជ្ញាធរខេត្តដើម្បីសុំអន្តរាគមន៍ជួយរកប្រភពទឹកស្តុបទុកកាលពីពេលថ្មីៗកន្លងទៅនេះហើយភ្លាមៗអាជ្ញាធរខេត្តបានចាត់ការបន្ទាន់ដើររកប្រភពទឹកដល់ស្រុកបវេលខេត្តបាត់ដំបងកាលពីថ្ងៃទី២០មេសា២០១៦ដឹកនាំដោយលោក លី សារី អភិបាល រងខេត្តបន្ទាយមានជ័យដើម្បីឆ្លើយតបនិងការព្រួយបារម្មគ្មានទឹកប្រើប្រាស់ពីសំណាក់ពលរដ្ឋទន្ទឹមនិងបញ្ហាគ្មានទឹកនេះផងដែលតំបន់អភិរក្សពូជត្រីស្ជាច្រើនកន្លែងត្រូវបានបំផ្លាញនិងមួយចំនួនទៀតកំពុងតែប្ជួបបញ្ហាបើនៅតែមិនមានភ្លៀងក្នុងរយះពេលមួយសប្តាហ៍ទៀត។image5 image4 image3 image2
ជាក់ស្តែងតាមការចុះរកប្រភពទឹកពីសំណាក់អាជ្ញាធរខេត្តជាមួយក្រុមការងារមន្ទីររ៉ែនិងក្រុមហ៊ុនទឹកស្អាត់ដល់យប់ជ្រៅឃើញថាស្ទឹងសិរីសោភ័ណដែលជាស្ទឹងតែមួយតែមានទឹកសម្រាប់ផ្គុតផ្គងប្រជាពលរដ្ឋក្រុងសិរីសោភ័ណទីរួមខេត្តបន្ទាយមានជ័យលើពលរដ្ឋប្រើប្រាស់ទឹកស្អាត់ជាងមួយមឺុនគ្រួសារត្រូវបានរីងស្ងួតដាច់ទឹកជាច្រើនកន្លែង។ដោយឡែកតាមអូរប្រឡាយបឹងបួរក៍គ្មានទឹកមានតែទឹកពីស្រុកបវេលខេត្តបាត់ដំបងដែលអាចយកពីអាងទឹកកំពីពួយតែប៉ុណ្ណោះ។
ការដែលរីងស្ងួតស្ទឹងសិរីសោភ័ណដោយគ្រោះធម្មជាតិគ្មានភ្លៀងនេះចាប់តាំងយប់ថ្ងៃទី១៩មេសា២០១៦ក្រុមហ៊ុនទឹកស្អាត់តាមការអនុញាត្តរបស់អាជ្ញាធរខេត្តអោយបូមទឹកស្ទឹងពីផ្នែកខាងក្រោមនៃស្ទឹងដែលខេត្តបានចាក់ដីបិទមុខទឹកស្ទឹងកុំអោយហូរអស់ដើម្បីយកទឹកមកប្រើប្រាស់ក្នុងក្រុងដែលមានចំនួនជាងមួយមឺុនគ្រួសារធ្វើអោយទឹកពីផ្នែកខាងក្រោមនៃស្ទឹងស្រកបណ្តើរព្រមទាំងស្របពេលដែលមានភ្លៀងមួយមេកាលពីយប់ថ្ងៃទី២០ផងបានធ្វើអោយតំបន់អភិរក្សពូជត្រីជាច្រើនកន្លែងក្នុងស្ទឹងត្រូវបានបំផ្លាញដោយរីងស្ងួតទឹកហើយពលរដ្ឋនាំគ្នាចាប់ត្រីដែលមានទម្ងន់ដល់ទៅ៤ទៅ១០គីឡូក្រាមនៅចំនុចតំបន់អភិរក្សពូជត្រីវត្តស្វាយ។
លោក ឡុញ វុទ្ធី នាយខ័ណ្ឌជលផលខេត្តបន្ទាយមានជ័យបានអោយដឹងថាទូទាំងខេត្តបន្ទាយមានជ័យមានតំបន់អភិរក្សពូជត្រីចំនួន៣៣កន្លែងក្នុងនោះបីកន្លែងក្នុងស្ទឹងសិរីសោភ័ណត្រូវបានរីងស្ងួតហើយកន្លែងផ្សេងទៀតតែបច្ចុប្បន្នតំបន់កំពុងជួបបញ្ហាដូចគ្នាបើសិនជាមួយសប្តាហ៍ទៀតមិនមានភ្លៀង
បច្ចុប្បន្នដើម្បីឆ្លើយតបនិងពលរដ្ឋក្រុងសិរីសោភ័ណជាស់វាងមិនមានទឹកប្រើប្រាស់ខេត្តបានកំណត់អោយខាងក្រុមហ៊ុនទឹកស្អាតជីកអណ្តូងទឹកនិងប្រើម៉ាសីុបូមយកទឹកពីតំបន់ផ្សេងចូលស្ទឹងអោយបានទឹកប្រើប្រាស់។
សូមបញ្ជក់ថាតាមស្រុកដទៃទៀតដូចជា មង្គលបូរី ស្វាយចេក អូរជ្រៅកំពុងខ្វះទឹកប្រើប្រាស់រហូតត្រូវបានដឹកទឹកតាមរយះរថយន្តពន្លតអគ្គីភ័យរបស់ស្នងការនគរបាលខេត្តតាមការណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ដោយមានលោក អាត់ ខែម ជាស្នងការនាំយកចែកចាយដោយផ្ទាល់។