លោកស្នងការ​រង​ចុះ ចែក​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ដល់​ប្រជាពលរដ្ឋ​ចំនួន​១៥៨​នាក់​ក្នុង​ឃុំ​ត្រពាំង​ប្រិ​យ៍​

0

ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ លោកវរះ/ឯក នួន អេត ស្នងការរងខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងជំនាញរួមនឹងលោកមេប៉ុស្តិ៍រដ្ឋបាលឃុំ មេភូមិ មេឃុំ ចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ចំនួនដែល ត្រូវចែកអត្តសញ្ញាណប័ណ្ណ៣២១នាក់ប្រុស១៧១នាក់ ប្រជាពលរដ្ឋចូលរួមចែកអត្តសញ្ញាណប័ណ្ណ ចំនួន១៥៨នាក់ ហើយនិងផ្សព្វផ្សាយពីភូមិ ឃុំ មានសុវត្តិភាពទាំង៩ចំណុច និងវេទិការសាធារណះ។IMG_2320នៅក្នុងឱកាសនោះ លោកវរះ/ឯក នួន អេត ស្នងការរងខេត្តឧត្តរមានជ័យនិងលោកមេប៉ុស្តិ៍និងលោកប្រធានក្រុមប្រឹក្សាឃុំ បានចែកអត្តសញ្ញាណប័ណ្ណ ជូនដលប្រជាពលរដ្ឋប្រុសស្រីក្នុងភូមិ ឃុំខាងលើផង ទន្ទឹមគ្នានោះ ក៏មានប្រជាពលរដ្ឋខ្លះ បានងើបឡើងមានមតិ កោតសរសើរដល់អាជា្ញធរសមត្ថកិច្ចដែលបានបំពេញការងារបានល្អ នាពេលកន្លងមក ដូចជាការបង្ក្រាបការជួយដូរគ្រឿងញៀន ក្មេងទំនើងនិងការចុះមកធ្វើអត្តសញ្ញាណប័ណ្ណតាម. ភូមិ ឃុំ ហើយសមត្ថកិច្ចថែមទាំងយកមកចែកជូនដល់ភូមិ ឃុំ ឲ្យប្រជាពលរដ្ឋទៀតផង៕

1