ខេត្តរតនគិរី៖ នៅសាលប្រជុំសាលាខេត្តបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រោមអធិបតីភាពឯកឧត្តមឡេង វីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ថង សាវុនអភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តមណាប់ ប៊ុនហេងសមាជិកក្រុមប្រឹក្សាខេត្តព្រមទាំងកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទលោកអភិបាលក្រុងស្រុកទាំង៩ប្រធានមន្ទីរអនុប្រធានមន្ទីរជុំវិញខេត្តជាច្រើនកុះករផងដែរ។ពិធីនេះប្រព្រឹត្តធ្វើឡើងនៅល្ងាចថ្ងៃទី២១ខែមេសាឆ្នាំ២០១៦តែងតាំងលោកលន់សុភាពអតីតជាប្រធានមន្ទីរទំនាក់ទំនងព្រឹត្តសភារដ្ឋសភានិងអធិការកិច្ចដែលមានឋានន្តរស័ក្កិវរមន្ត្រីថ្នាក់លេខ៣ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាឲ្យកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរីជំនួសឯកឧត្តមសូ នាក់ត្រូវបានចូលនិវត្តន៍ ស្របតាមអនុក្រឹតលេខ៣៩៩ អនក្រ.តត ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ និងលិខិតលេខ១៤៥៨ អ.រ.បចុះថ្ងៃទី១១ខែមេសាឆ្នាំ២០១៦របស់អគ្គមនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃស្តីពីការរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី ។ហើយការប្រកាសចូលកាន់តំណែងនេះផងដែរគឺជាការបំពេញរចនាសម្ព័ន្ធគណៈអភិបាលដែលទំនេរនិងដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងអង្គភាពរដ្ឋបាលខេត្តរតនគិរី។ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនសេវាសាធារណៈឲ្យគៀកជាមួយប្រជាពលរដ្ឋនិងសម្រេចឲ្យបាននូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។ខណៈនោះលោកលន់ សុភាពអភិបាលរងខេត្តថ្មីក៍បានឡើងប្តេជ្ញាចិត្តថាខិតខំថែរក្សាសាមគ្គីភាពផ្ទៃក្នុងសហការគ្នាឲ្យបានល្អក្នុងជួរគណៈអភិបាលខេត្តជាមួយក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងស្រុកបណ្តាមន្ទីរអង្គភាជុំវិញខេត្តបន្តខិតខំឲ្យអស់ពីលទ្ធភាពក្នុងការចូលរូមដឹកនាំខេត្តឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ឲ្យរីកចំរើនស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអនុវត្តឲ្យបានខ្ជាប់ខ្លួននូវតួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ឲ្យខិតខំលុបបំបាត់និងកាត់បន្ថយជាអប្បបរិមារនូវរាល់បាតុភាពអសកម្មនានាដែលកើតមានក្នងខេត្តជួយជម្រុញឲ្យមានការគោរពច្បាប់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើឡើង។ឯកឧត្តមឡេងវីអនុរដ្ឋលេខាធិការតំណាងសម្តេចក្រឡាហោមសខេងឧបនាោយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងផ្ទៃបានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីរាជការនិងកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទឲ្យពង្រឹងនៅសន្តិសុខភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចនិងជួយផ្សព្វផ្សាយអបរំនៅច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យប្រជាពលរដ្ឋជ្រូតជ្រាបអំពីច្បាប់ចរាចរណ៍គឺកំុខ្លាចប៉ូលិសឲ្យស្រលាញ់អាយុជីវិតខ្លួនឯងជាពិសេសជុំឲ្យប្រជាពរដ្ឋទៅធ្វើអត្តសញ្ញាណប័ណគ្រប់ៗគ្នាដើម្បីចូលរួមបោះឆ្នោតនាពេលខាងមុខនេះ៕ដោយ យក្ស ឡោម