នារី​ម្នាក់​គម្នាក់​ត្រូវបាន​បុរស​ម្នាក់​មិន​ស្គាល់​អត្ត​ញ្ញា​​ចាប់​រំ​លោប តែ​មិនបាន​សំរេច

0

ភ្នំពេញ ៖ នារីគម្នាក់ត្រូវបានជនល្មោភកាមដែលទើបតែស្គាល់គ្នាជាលើកដំបូងតាមរយះមិត្តភក្ត្ររបស់នាង ហើយមានបំនងប៉ុនប៉ងរំលោភតែនាងមិនព្រមក៏បានវាយធ្វើបាប និងសម្រាតសំលៀកបំពាក់ចេញអស់ រួចដឹកមកទំលាក់ចោលពីលើរថយន្តទាំងអាក្រាតកាយ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៥០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ខាងក្រោយសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។នារីរងគ្រោះមានឈ្មោះ ប៊ុន សីហា អាយុ២៣ឆ្នាំ ជាមនុស្សគ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់ភ្នំពញថ្មី ខណ្ឌសែនសុខ ជាមួយសង្សារជាអនិកជន ។
បើតាមប្រភពពត៌មានពីក្រុមគ្រួសារនារីរងគ្រោះដែលបានសួរនាំដំណើររឿងពីនាងបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូតែម្នាក់ឯង មកលេងមិត្តភក្ត្រស្រីៗនៅម្តុំផ្សារសូរិយាម៉ល ហើយពេលមកដល់ក៏មានមិត្តភក្ត្រប្រុសស្រីផ្សេងទៀតផងដែរ ។ បន្ទាប់ពីជួបជុំគ្នារួចមក ក៏បានចែកផ្លូវគ្នាទៅរៀងៗខ្លួន ប៉ុន្តែជនសង្ស័យខាងលើបានបបួលរូបនាងឱ្យជិះរថយន្តជាមួយ ដើម្បី ដឹកនាំទៅដើរលេងនៅម្តុំវត្តភ្នំបន្តទៀតតែ២នាក់ ហើយរូបនាងក៏យល់ព្រមដោយគិតថាគេមិនមានបំណងអាក្រក់អ្វីនោះទេ គ្រាន់តែចង់រាប់អានជាមួយគ្នាធម្មតាប៉ុណ្ណោះ ម្យ៉ាងវិញទៀតគេជាមិត្តភក្ត្ររបស់មិត្តភក្ត្រនាងថែមទៀតផង ។ ប្រភពបន្តថា ក្រោយពីដើរលេងនៅម្តុំវត្តភ្នំរួចហើយ ជនសង្ស័យបានហៅនាងឱ្យឡើងរថយន្តទៅកន្លែងផ្សេងជាបន្តទៀត ពេលមកដល់កន្លែងស្ងាត់មួយជនសង្ស័យក៏បានឈប់រថយន្ត និងបានចាប់សម្រាតសំលៀកបំពាក់បង្ខំនាងបំណងប៉ុនប៉ងរំលោភ តែនាងមិនព្រមគេក៏បានច្របាច់កវាយធ្វើបាប និងបានបើករថយន្តមកដល់កន្លែងកើតហេតុ រួចទំលាក់នាងចុះពីលើរថយន្តទាំងអាក្រាតកាយ ហើយបើករថយន្តគេចខ្លួនបាត់តែម្តង ។photo_2016-05-22_22-29-59 photo_2016-05-22_22-29-52 photo_2016-05-22_22-29-45
បន្ទាប់មកប្រជាពលរដ្ឋដែលឃើញគេដឹកនារីគខាងលើមកទំលាក់ចោលទាំងសភាពដូច្នេះ ក៏បានរកសម្លៀកបំពាក់ឱ្យនាង និងបានដឹកនាងមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ។
ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារបានទំនាក់ទំនងទៅបងប្អូនក្រុមគ្រួសារសាចិញាត់ និងសួរនាំជនរងគ្រោះដើម្បីបានដឹងពីដំណើររឿង និងបានដាក់ពាក្យបណ្តឹងកំណត់អត្តសញ្ញាណជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ រួចក៏ប្រគល់នារីរងគ្រោះទៅឱ្យក្រុមគ្រួសារវិញផងដែរ ៕ជីម ភារ៉ា