ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ធ្វើ​ទារុណកម្ម​និង​អំពើ​ឃោ​ឃៅ​លើ​ក្មួយ​សាច់ថ្លៃ​

0

 

តាកែវ ÷ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីរត់គេចខ្លួនបានពីរថ្ងៃក្រោយប្រព្រឹត្តបទល្មើសយ៉ាងឃោឃៅទៅលើក្មូយសាច់ថ្លៃរបស់ខ្លួន។ បើតាមរបាយការណ៍របស់អធិការដ្ឋាននគបាលស្រុកត្រាំកក់ឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅនេះ ឪពុកម្តាយក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ ហួត កក្កដា ហៅ តាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវជាពូសាច់ថ្លៃនិងក្មេងស្រីរងគ្រោះ ឈ្មោះ កប ស្រីនាង អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ពីបទធ្វើទារុណកម្មនិងអំពើឃោឃៅ។ ចំណែកឪពុកម្តាយក្មេងស្រីរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែមេសា វេលាម៉ោង ១៧ និង៣០នាទីល្ងាច ជនសង្យ័យខាងលើបានបបួលកូនស្រីរបស់ពួកគាត់ឲ្យជូនទៅយកលុយនៅផ្ទះបងថ្លៃរបស់ខ្លួនដែលស្ថិតនៅខាងលិចវត្តសេរីដំណាក់ ហៅវត្តដំណាក់ត្រាចហើយបានសន្យាថាឲ្យលុយនិងយកម៉ូតូមកផ្ទះវិញផង លុះពេលជនសង្យ័យជិះម៉ូតូឌុបកូនស្រីរបស់គាត់ដល់ព្រៃចង្កេះភ្នំដំរីរមៀល ក៏ធ្វើសកម្មភាពចាប់ចងដៃ ចងជើង និងយកស្កុតបិទមាត់បិទភ្នែកផ្អែកជាប់និងគាល់ឈើទុកចោល រួចក៏រត់គេចខ្លួនបាត់។received_157599564639075សំណាងល្អដែលកូនគាត់មានអាយុថ្លៃបានខំរើបំរាស់ស្រាយចំណងរួចដោយខ្លួនឯង ហើយបានត្រឡប់មកផ្ទះប្រាប់ឪពុកម្តាយតាមដំណើររឿង ទើបពួកគាត់មកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ឲ្យជួយស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្យ័យតែម្តងទៅ។ បើតាមសម្តីសារភាពរបស់ជនសង្យ័យបាននិយាយថា មូលហេតុដែលខ្លួនប្រព្រឹត្តបទល្មើសដ៏ឃោឃៅបែបនេះព្រោះតែខឹងនិងឪពុកក្មេងស្រីរងគ្រោះនិយាយឌឺដងឌៀមដាមដាក់ខ្លួនថាអន់គ្មានកំណើត ហើយខ្លួនគ្មានសមត្ថភាពតបតទើបនឹកឃើញវិធីខឹងគោវាយរទេះតែម្តងទៅ។ បច្ចុប្បន្នជនសង្យ័យខាងលើត្រូវបានអធិការដ្ឋាននគរបាលស្រុកត្រាំកក់ចាប់បញ្ញូនមកស្នងការដ្ឋាននគរបាលខេត្តតាកែវដើម្បីចាត់ការតាមនីតិវិធី៕