ឧត្តរមានជ័យ៖.កាលពីវេលាម៉ោង៨និង៣០. នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ លោកវរសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បាននាំយកអំណោយជាថវិកាចំនួន១លានរៀល របស់លោកឧត្តមសេនីយ៍ ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ទៅជូនប្រជាពលរដ្ឋចំនួន២គ្រួសារ ដែលជួបនឹងការខ្វះខាត។លោកវរសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការអាវុធហត្ថស្រុក ត្រពាំងប្រាសាទ បានឲ្យដឹងថា ថវិកាចំនួន១លានរៀលដល់មេឃុំផ្អាវ ដោយបែងចែកជា២គោលដៅ ១.ថវិកា៥០មុឺនរៀលសំរាប់ជួយកសាងអាគារស្នាក់នៅរបស់សិស្សប្រុស នៅវិទ្យាល័យទួលតាសេក ស្ថិតនៅក្នុងភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ-២.ថវិកា៥០មុឺនរៀលទៀត សំរាប់ជួយទិញប្រេង អាឈើធ្វើផ្ទះ ជូនគ្រួសារក្រីក្រ មួយដែលមានសមាជិកចំនួន៦នាក់ ដែលម៉េម៉ាយទាំងម្តាយនិងកូន មេគ្រួសារឈ្មោះ ស៊ុន ផា ភេទស្រី អាយុ៤៥ឆ្នាំមេម៉ាយ រស់នៅភូមិព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។លោកវរសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានឲ្យដឹងទៀតថា លោកមេបញ្ជាការខេត្តក៏ដូចរូបលោកផ្ទាល់នឹងខិតខំ យកថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាក ដូចខាងលើជាបន្តបន្ទាប់ទៀត៕