កំពង់ស្ពឺ ៖ ម៉ូតូម៉ាកគុបជ្រុងមួយគ្រឿង ត្រូបានប្រទះឃើញទំលាក់ចោលក្នុងព្រៃក្បែរផ្លូវជាតិលេខ៤ ស្ថិតខាងលិចចំណោតលោកយាយម៉ៅពេជ្រនិល ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងទី ២៣ ខែ មេសា ឆ្នាំ២០១៦នេះ ។ ប្រភពពីមន្ត្រីយោធាកងពលតូច៣១ ដែលឈរជើងនៅចំណុចជ្រោះពេជ្រនិលបានរាយការណ៍ថា ម៉ូតូត្រូវបានប្រទះនៅផ្លូវខាងលិចតូបលោកយាយម៉ៅពេជ្រនិលនោះមានម៉ាកគុបជ្រុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 1BW.3943មិនទាន់ស្វែងរកម្ចាស់ឃើញឡើយ ហើយអ្វីចាប់អារម្មណ៍បំផុតនោះមានបន្សល់ទុកស្បែកជើងស្រីម្ខាងក្បែរម៉ូតូនោះ ។ លោកឧត្តមសេនីយ៍ត្រី ទូច លីន មេបញ្ជាការទទួលទិសផ្លូវជាតិ៤ នៃកងពលតូច៣១ បានប្រាប់ថា ចន្លេះគីឡូម៉ែតលេខ១០៣-១០៤ ក្នុងភូមិទី៦ ឃុំត្រែងត្រយឹងបានប្រាប់ពិតជាមានករណីប្រទះឃើញម៉ូតូមួយគ្រឿងត្រូវបានគេទំលាក់ចោលមែនដោយឃើញមនុស្សទេ ។ ជុំវិញការប្រទះឃើញម៉ូតូនេះត្រូវបានមហាជនដាក់ការសង្ស័យអាចមានពាក់ព័ន្ធបទល្មើស ព្រោះនៅក្បែរម៉ូតូមានបន្សល់ទុកស្បែកជើងរបស់មនស្សស្រីម្ខាងជ័រពណ៌មានក្រហម ហើយសមត្ថកិច្ចកំពុងចុះទៅស្រាវជ្រាវករណីនេះផងដែរ។