ភ្នំពេញ៖ មានហេតុការណ៍គួរអោយរន្ធត់ និងភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី២០ ខែឧសភាព ឆ្នាំ២០១៤ ដោយបុរស់ជាជនជាតិបរទេសម្នាក់បានព្យាយាមយកកូនកាំបិតមកអារក បំរុងធ្វើអត្តឃាតខ្លួនឯង។ ជនរងគ្រោះ ជាជនជាតិស្បែកស មានអាយុ ប្រហែលជាង៤០ឆ្នាំ ស្លៀកខោខ្លី អត់ពាក់អាវ អារកនឹងកូនកាំបិតតូចមួយនោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដែលហេតុការណ៍នេះបានកើតឡើងនៅតូបលេខ៩៩ ក្នុងផ្សារ ហ្គោលដេន សូរិយាម៉ល ស្ថិតតាមផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ប្រភពពត៌មានពីសន្តិសុខយាមផ្សារម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានដើរមើលក្នុងផ្សារ លុះមកដល់ចំណុចកើតហេតុ ក៏បានជួបនឹងបុរសបរទេសស្បែកសនោះយកកូនកាំបិតតូចបម្រុងអារកខ្លួនឯង ឃើញដូចច្នេះ គាត់ក៏បាន និយាយហាមឃាត់មិនអោយធ្វើ ហើយបើមិនស្តាប់ គាត់នឹងហៅប៉ូលិសមកចាប់ ។
ប៉ុន្តែបុរសរូបនោះមិនស្តាប់ទេ ក៏យកកាំបិតអារកខ្លួនឯងរហូតចេញឈាមដួលបោកក្បាលនឹងថ្ម នៅនឹងកន្លែងកើតហេតុ ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ ៕