0

មណ្ឌលគិរី៖សត្វទន្សោងមួយក្បាល ត្រូវបានជនសង្ស័យចំនួន០៤នាក់សំលាប់ដោយវះយកសាច់ និងក្បាលដាក់ក្នុងការ៉ុង ដឹកនឹងម៉ូតូចំនួន០៣គ្រឿងបំរុងយកទៅលក់ ត្រូវបានមន្ត្រីអនុវត្តច្បាប់ព្រៃការពារមណ្ឌលគិរី ដែលដឹកនាំដោយ លោក ឡុង ប៊ុង ប្រធានព្រៃការពារមណ្ឌលគិរី បានធ្វើការឃាត់ខ្លួននៅវេលាម៉ោង០០នឹង៣០នាទីព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០១៦នេះ នៅចំណុចយូធីអឹមលេខ(0745910- 1447538) នៅក្នុងតំបន់ព្រៃការពារមណ្ឌលគិរី ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែកខេត្តមណ្ឌលគិរី ។
ជនសង្ស័យទី១ឈ្មោះ ធីន ក្រាក់ ភេទប្រុស អាយុ៥៨ឆ្នាំ ទី២ឈ្មោះ ក្រាក់ ឡេវ ភេទប្រុស អាយុ១៩ឆ្នាំ ទី៣ឈ្មោះ ញ៉ន ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ទី៤ឈ្មោះ ក្រាក់ សុខា ភេទប្រុស អាយុ២៧ឆ្នាំ ហើយជនសង្ស័យលើនេះជាជនជាតិព្នង មានទំនៅនៅភូមិស្រែហ៊ុយ ឃុំ ស្រែហុយស្រុកកោះញែកខេត្តមណ្ឌលគិរី ។photo_2016-05-23_20-38-07 photo_2016-05-23_20-38-05
បច្ចុប្បន្នជនសង្ស័យ និងសាច់សត្វទន្សោងទម្ងន់១៤៥គីឡូក្រាមត្រូវបានបញ្ជូនមកខ័ណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការទៅតាមនិតិវិធីច្បាប់៕