បន្ទាយមានជ័យ: បន្ទាប់មានគ្រោះរាំងស្ងួត បន្តអូសបន្លាយជាច្រើនខែ ពលរដ្ឋ សត្វនិងមច្ឆាជាតិ នៅតាមស្រុកក្រុងមួយចំនួនរបស់ខេត្តបន្ទាយមានជ័យ ជួបបញ្ហាខ្វះទឹក ស្ទឹងបឹងបួររីងខះដីបែកក្រហែង ដោយឡែកក្រុងសិរីសោភ័ណ ក្រោមការយកចិត្តទុកដាក់ពីឯកឧត្ដម កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បញ្ជាផ្ទាល់ដល់ រដ្ឋបាលខេត្ត និងមន្ត្រី គ្រប់មន្ទីរអង្គភាព រិះរកគ្រប់មធ្យោបាយដើម្បីនាំទឹក ផ្ដល់ជូនពលរដ្ឋប្រើប្រាស់។
ឯកឧត្ដម សួន បវរអិបាលខេត្តបន្ទាយមានជ័យ ប្រាប់កាលពីចុងសប្ដាហ៍នាថ្ងៃទី២៣ មេសា ២០១៦ថា: យើងរកឃើញទីតាំងជាច្រើនកន្លែង អាចនាំទឹកផ្ដល់ជូន ពលរដ្ឋក្នុងក្រុងសិរីសោភ័ណបានក្នុងរយះពេលខ្លី រងចាំការបូមទម្កាក់ទឹក ៥លានម៉ែត្រ ពីខេត្តបាត់ដំបង។
ទីតាំងដែលអាចបូមទឹកបាននេះស្ថិតនៅ ម្ដុំអាងកណ្ដោល ក្នុងសង្កាត់ទឹកថ្លា ក្រុងនេះ មានកំណាយស្រះធំៗ ៤ទៅ៥ កន្លែងពិសេសមួយទៀត គឺស្ទឹងតូចដៃស្ទឹងសិរីសោភ័ណមានទឹកច្រើន ដែលពលរដ្ឋសហការគ្នាទប់នារដូវវស្សាសម្រាប់ស្រោចស្រពដំណាំនារដូវប្រាំង ទីតាំងទាំងនេះជាប្រភពដែលអាចបូមទឹកផ្ដល់ជូនពលរដ្ឋបាន។
ក្រុមការងារទឹកស្អាត បានដាក់មាស៉ីន២គ្រឿង បូមបន្តគ្នាបង្ហូរតាមប្រឡាយដែលមានស្រាប់ឆ្ពោះចូល ក្នុងស្ទឹងសិរីសោភ័ណដើម្បីបូមចែកចាយជូនពលដ្ឋបណ្ដោះអាសន្នន៍៕ដោយ: ឃិន គន្ធា