សម​ត្ត​កិច្ច​បង្ក្រាប​ឈើប្រណិត​ល្មើសច្បាប់​ប្រភេទ​ធ្នុង​៤៥​កំណាត់​របស់​ឈ្មួញ​ឈ្មោះ​ណា​ប់វ​ណ្ណះ ហៅ​ណាក់​ក្បាល​ធំ ត្រៀម​លោតឆ័ត្រ​ឆ្លងទៅ​វៀតណាម​

0

 

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០១៦នេះកម្លាំងរដ្ឋបាលព្រៃឈើស្រុកអូរជុំសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកតាវែងចុះបង្ក្រាបរឹបអូសឈើរបស់ឈ្មួញដ៏ល្បីនឹងគឃ្លើនច្បាប់មួយរូបឈ្មោះណាប់ វណ្ណះ ហៅ(ណាក់ក្បាលធំ)ជាជនដ៏ល្បីល្បាញរកសុីឈើទ្រង់ទ្រាយធំហើយមិនញញើតច្បាប់សមត្ថកិច្ច អាងបង់ខែនិងឃុបឃិតគ្នា។
មុនការចុះបង្ក្រាបឈើ ណាក់ក្បាលធំនេះគឺ បន្ទាប់ពីបែកការណ៍ផែនការបទល្មើសនេះចាត់ចែងដឹកជញ្ជូនមិនទាន់ពេលវេលាបម្រុងលោតឆ័ត្រឆ្លងទៅវៀតណាម។
គេបានរាយការណ៍មកថា នាយប់ថ្ងែទី២៣ ខែមេសា ឆ្នាំ២០១៦ ណាក់ក្បាលធំបានអោយក្រុមការងាររបស់ខ្លួនលើកឈើនៅចំណុចស្រុកតាវែងក្រោម ដោយ ប្រើឡានប៉ាកុងជាមធ្យោបាយដឹកជញ្ជូន ចេញតាមចំការកៅស៊ូក្រុង បុកឆ្ពោះទៅស្រុកអណ្តូងមាស និងចល័តតាមឡានតូចទៅអូយា៉ដាវតាមច្រករបៀង រហូតដល់មាន២កន្លែងឯណោះគឺ១-ច្រករបៀងហួសស្ពានអូយ៉ាដាវប្រហែល ១០០ ម៉ែត្របត់ឆ្វេងតាមផ្លូវគ្រួសក្រហម និងច្រករបៀងទី២-ដល់របងផែស្ងួតរបស់ ឧកញ៉ាទ្រី ភាព នឹងបត់ស្តាំតាមផ្លូវគ្រួសក្រហមដូចគ្នា
ដែលឈ្មួញលាក់ទុកនៅក្នុងទឹកមាត់ច្រាំងទន្លេសេសាន្ថ ស្តិតនៅភូមិសៀងសាយលើ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។photo_2016-05-24_20-38-39 photo_2016-05-24_20-38-29 photo_2016-05-24_20-38-22

បើតាមការឲ្យដឹងពីលោក ជាកុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើអូរជុំបានឲ្យដឹងថា ដោយមានការសង្ស័យក៍បានចុះទៅត្រួតពិនិត្យក៍ប្រទះឃើញឈើប្រណិតប្រភេទធ្នុងប្រមាណ៤៥កំណាត់ ដោយមិនស្គាល់ម្ចាស់នោះទេ។ បើទោះជាខាងរដ្ឋបាលព្រែឈើមិនបញ្ជាក់ពីអត្តសញ្ញាណម្ចាស់ឈើក៏ដោយ ក៏អ្នកស្រុក សមត្ថកិច្ច និងឈ្មួញជាច្រើននិយាយពេញៗមាតលថា៖ ជាឈើរបស់ឈ្មោះ ណាប់ វណ្ណះ ហៅ(ណាក់ក្បាលធំ) មេឈ្មួញរកសុីមិនចេះខ្លាចរអាច្បាប់នោះឡើយ។ ពាក់ព័ន្ធករណីនេះលោក ណាប់ វណ្ណះ ហៅ(ណាក់ក្បាលធំ)បានបដិសេធន៍ ដោយតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ លោក វណ្ណៈនិយាយថាៈ ឈើអីនៅណា អត់ដឹងផង ខ្ញុំអត់ចេះរកសុីផងហ្នឹង រួចក៏បិទទូរស័ព្ទ។បច្ចប្បន្នឈើទាំងអស់នោះត្រូវបានសមត្តកិច្ចជំនាញដឹកយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាវែង៕ដោយ យក្ស ឡោម