ភ្នំពេញ៖ជនប្រើប្រាស់គ្រឿងញៀនចំនួន១០នាក់ត្រូវបានកម្លាំងល្បាតប៉ុស្ដិ៍ជ្រោយចង្វារសហការនិងកម្លាំងនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់នាព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦នេះបន្ទាប់ពីឃាត់ខ្លួនឆែកឆេររកឃើញថ្នាំញៀន៥កញ្ចប់តូចនៅនិងខ្លួនព្រមទាំងដកហូតមធ្យោបាយធ្វើដំណើរមានម៉ូតូចំនួន៤គ្រឿងកាលពីរម៉ោង១០យប់ ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៦កន្លងមក នៅចំណុចតាមបណ្ដោយផ្លូវ ជាតិលេខ៦A ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង១០នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខណៈដែលកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ជ្រោយចង្វាររួមសហការនិងកម្លាំងនគរបាលខណ្ឌបន្តយាមល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនបានប្រទះឃើញជនត្រូវជាប់សង្ស័យរួមទាំងបក្ខពួកចំនួន១០នាក់បើកជិះម៉ូតូ៤គ្រឿងតាមបណ្ដោយផ្លូវជាតិលេខ៦Aដោយកម្លាំងសមត្ថកិច្ចមានការសង្ស័យបានធ្វើការឃាត់និងឆែកឆេររកឃើញថ្នាំញៀនជាប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់តូចដែលបក្ខពួកទាំងនោះបានរក្សាទុកនូវនិងខ្លួនដើម្បីធ្វើសកម្មភាពប្រើប្រាស់រួមគ្នា ទើបកម្លាំង សម្រចធ្វើការឃាត់ខ្លួនតែម្ដង ព្រមទាំងដកហូតនូវមធ្យោបាយធ្វើដំណើររបស់ក្រុមជនសង្ស័យមានម៉ូតូចំនួន៤គ្រឿងផងដែរ ។
សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណី ប្រើប្រាស់គ្រឿងញៀនទាំង១០នាក់មកឃុំខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាររយះពេល២ថ្ងៃមកហើយនោះ នាព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦នេះ
ក្រុមជនសង្ស័យទាំង១០នាក់រួមជាមួយវត្ថុតាង ត្រូវបាន កម្លាំងនគរបាលខណ្ឌជ្រោយចង្វារធ្វើការបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់ ៕ហាស់ កំសាន្ដ