ពលរដ្ឋ​ចោទ​មេឃំ​ុ ឫស្សី​ជ្រោយ​កាយ​ដី​បឹង​លក់ ហាម​មិនអោយ​ពួកគាត់​លក់​ដី​

0

ខេត្តកណ្ដាល៖ពលរដ្ឋ២០គ្រួសារ នៅភូមិជ្រោយមេត្រី បាននាំគ្នាធ្វើការតវ៉ា ជាមួយលោមេឃំុ ឫស្សីជ្រោយ ស្រុកមុខកំពូល កាលពីព្រឹក ថ្ងៃទី២១ មេសា ដោយចោទប្រកាន់ថាលោកមេឃំុ បាន រំលោភយកដីពួកគាតនិង ហាមមិនឱ្យលក់ដី នៅចំណុចបឹង ជន្លេន ស្ថិតក្នុងភូមិ ជ្រោយមេត្រី ឃំុឫស្សីជ្រោយ ស្រុខមុខកំពូល ប្រមាណ១៥ហិកតា ដោយចោទថា មេឃំុឃុំហួងហែងទុក ជីកអាចម៍ដីលក់ ដោយយកគ្រឿងចក្រច្រើនគ្រឿងទៅ ជី យកអាចម៍ដី លក់ ក្រោមលេស ស្ដារបឹង។កាលពីព្រឹកថ្ងៃទី២១ មេសា ពលរដ្ឋ២០គ្រួសា បានលើកគ្នាទៅ តវ៉ាដល់សាលាឃំុ ឫស្សីជ្រោយ និងដល់ចំណុចដីមានទំនាស់ ប្រមាណ១៥ហិកតា ដែលដីនេះ ប្រជាពលរដ្ឋបានអះអាង ជាដីកម្មសិទ្ធ គាត់ បានធ្វើស្រែ អាស្រ័យ ផល យូរឆ្នាំមកហើយ ។ ហើយពេលថ្មីៗនេះ លោកមេឃំុ អ៑ំ ឈុនស្រេង បានហាមឃាត់មិនឱ្យប្រជាពលរដ្ឋ ២០គ្រួសារ នៅភូមិជ្រោយ មេត្រី លក់ដី នៅចំណុចបឹងជន្លេន នោះ ដោយលោកមេឃំុ អះអាងថា ជាដីបឹង របស់ឃំុ ។ ប៉ុន្តែលោកមេឃំុ នោះ បែរជា យកគ្រឿងចក្រ របស់លោក ទៅ ជីក យកអាចម៍ ដីលក់ ច្រើនខែមកហើយ ហេតុដូចនេះហើយ ទើបអ្នកភូមិ នាំគ្នា តវ៉ា ទាមទាដីរបស់ពួកគាត់ មកលក់ដែរ។Image7 Image8 Image9 Image6
ជំុវិញ ការចោទប្រកាន់នេះ លោកអ៑ំ ឈុនស្រេង មេឃំុ ឫស្សីជ្រោយ បានប្រាប់ អ្នក យកពត័មានថា តាមពិតលោកមិនបានរំលោភយកដី របស់ ពលរដ្ឋ នៅភូមិជ្រោយមេត្រី នោះ ដូចការចោទប្រកាន់ទេ។ ផ្ទុយទៅវិញ លោកបាន លោកបានខិតខំ ព្យាយាមពន្យល់ ប្រជាពលរដ្ឋ កំុឱ្យ លក់ដីបឹង នោះ ព្រោះជាដីរបស់រដ្ឋ ដែលអាជ្ញាធរ មានគោលការណ៍ ស្ដារបឹងនោះ ឱ្យជ្រៅ ប្រយោជន៍ ស្តុកទឺក សំរាប់ ប្រជាពលរដ្ឋ ធ្វើស្រែចំការ។ លោកបញ្ជាក់ថា ពលរដ្ឋដែលធ្វើការតវ៉ាចង់បានដីបឹងទៅលក់នោះ គឺ ជឿតាមការ ឃោសនា បំផុស របស់ ឈ្មួញ ជាថៅកែ ឡអិត ចង់ទិញដីនៅចំណុចនោះ ទៅបំផុសប្រជាពលរដ្ឋឱ្យលក់ដីបឹងរបស់រដ្ឋ។
ចំណែក គ្រឿងចក្រ និងរថយន្ត កំពុង ជីក និងដឹកដីនោះ ជារបស់លោក មែន កំពុងជីក ស្ដារបឹង ឱ្យជ្រៅ ប្រយោជន៍ ស្តុកទឹក ឱ្យបានច្រើន សំរាប់ ប្រជាពលរដ្ឋ ធ្វើស្រែ ចំការ។ លោកថា អាចមន៍ដី ស្ដារបឹងនោះ គឺ ដឹកយកទៅលក់ បើមិនលក់អាចមន៍ដីតើបានលុយមកពីណា សំរាប់ជួលគ្រឿងចក្រ និងចាក់ប្រេង សំរាប់ស្ដាបឹងនេះទៅកើត
៕ដោយ.ខាត់.សុឃឿន