សៀមរាប៖ អគ្គីភ័យបានឆាបឆេះផ្ទះទាំងព្រឹក អស់ចំនួន១ខ្នង និងមិនរាលដាលប៉ះពាល់ផ្ទះឯទៀត តែសំណាង គ្មានអ្នកណាម្នាក់រងរបួស ក្នុងហេតុការណ៍នេះឡើយ និងមានការជួយអន្តរាគមន៍ រថយន្តពន្លត់អគ្គីភ័យទាន់ពេល វេលាពីសំណាក់កម្លាំងនគរបាលសហការអាវុធហត្ថខេត្តសៀមរាប។ហេតុការណ៍ អគ្គីភ័យបានឆាបឆេះផ្ទះនេះ វេលាម៉ោង១០
និង៣០នាទីព្រឹកនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅភូមិបន្ទាយចាស់ ក្រុមទី៦ សង្កាត់ស្លក្រាម ក្រុងនិងខេត្តសៀមរាប។សមត្ថកិច្ចនៅកន្លែងកើតហេតុបានដឹកនាំកំលាំងជួយយកទឹកបាញ់ពន្លត់ភ្លើង និងផ្ទះក្បែរនោះដើម្បីមិនឲ្យរាលដាលបន្តទៀត។
សមត្ថកិច្ចបន្តថា ភ្លាមៗនោះ កម្លាំងនគរបាលជាច្រើននាក់ រួមទាំងរថយន្តពន្លត់ អគ្គីភ័យចំនួន៤គ្រឿង ដើម្បី បាញ់ទឹកពន្លត់អគ្គីភ័យខាងលើនេះផងដែរ។
លោកបន្តថា ករណីខាងលើនេះពុំមានអ្នកណាម្នាក់រងរបួសនោះទេ ហើយមូលហេតុ ដែលអគ្គីភ័យ ឆាបឆេះអស់ផ្ទះ១ខ្នងទាំងស្រុង ដោយសារតែស្ថានភាពភ្លើងឆេះឆាបយ៉ាងខ្លាំង និងមានផ្លូវតូចចង្អៀត និង ពិបាកក្នុងការចូលបាញ់ តែទោះបីការប៉ះពាលផ្ទះ១ខ្នងនៅក្បែនោះទៀត ត្រូវបាន រថយន្តពន្លត់អាគ្គីភ័យ៤គ្រឿង របស់ស្នងការនគបាលខេត្តនិងអាវុធហត្ថមកដល់បាញ់ទឹកទាន់ពេលវេលានៅម៉ោង១១និង០៦នាទីទើបរលត់។
មន្ត្រីខាងបញ្ជាក់ថា ផ្ទះទាំង១ខ្នងត្រូវអគ្គីភ័យឆាបឆេះ ធ្វើអំពីឈើលើថ្មក្រោមទំហំមិនទាន់ដឹង ម្ចាស់ឈ្មោះយក នី ភេទស្រី អាយុ៧០ឆ្នាំ និងកូនស្រីឈ្មោះ ប៉ិច អាយុ៤០ឆ្នាំ ខូចខាត់ទាំងស្រុង។ ក្រោយពីសមត្ថកិច្ចអន្តរាគមន៍ទាន់ពេលវេលានិងបានសន្និដ្ឋានថា ករណីខាងលើនេះគឺបណ្តាលតែចរន្តឆ្លង អគ្គិសនី និងមិនមានប្រព័ន្ធការពារត្រឹមត្រូវ ហើយប្រព័ន្ធខ្សែរចាស់ៗតូចៗទ្រុតទ្រោម ដូច្នេះហើយទើបបណ្តាល បែបនេះ ។
ទោះបីជាយ៉ាងណាសមត្ថកិច្ចពុំទាន់ដឹងពីទ្រព្យសម្បត្តិ និងការខូចខាត់មានទំហំប៉ុន្មានច្បាស់លាស់ នៅឡើយ៕ ដោយ ខេង ឧត្តម