បន្ទាយមានជ័យ៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ បានអញ្ជើញ សំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន២២គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់និងពលរដ្ឋក្រីក្រ២០០គ្រួសារនៅក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថាមានប្រជាពលរដ្ឋស្ទើរតែគ្រប់ស្រុកនៃខេត្តបន្ទាយមានជ័យរងគ្រោះដោយខ្យល់កន្ត្រាក់ ហើយមានផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញ។ដូច្នេះសូមបងប្អូនត្រូវតែបង្កើនការប្រុងប្រយត្ន័ខ្ពស់ជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតសមាជិកគ្រួសាររបស់បងប្អូន។មិនតែប៉ុណ្ណោះលោកសូមអោយជំនាញផ្នែកកសិកម្មនិងពលរដ្ឋត្រូវរកមុខរបស់ឬដាំដំណាំងណាដែលត្រូវនិងសណ្ឋានដីក៍ដូចជាអាកាសធាតុនាពេលបច្ចុប្បន្ន។
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលបានៈ មី ១កេស នំធុង១ធុង ,ទឹកស៊ីអីវ១ យួរ, ទឹកត្រី ១យួរ,ទឹកសុទ្ធ២យួរ សារុង១ ថវិកាមួយចំនួន និងប្រជាពលរដ្ឋក្រីក្រចូលរួម ២០០នាក់ ទទួលបាន សារុង១ទឹកសុទ្ធ ១យួរ និងលោកតា លោកយាយ ចាស់ៗចូលរួមទទួលបាន វេនតា ១ផងដែរ៕ អ ពៅ