ឧត្តរមានជ័យ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងតាវ ឃាត់ខ្លួនកាលពីវេលាម៉ោង៦និង១០នាទីល្ងាច់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បន្ទាប់ពីពួកគេបានលួចបាញ់សត្វទន្សោងក្នុងព្រៃសលគមន៍សង្ឃរុក្ខវ័ន្ត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ជនសង្ស័យទី១ឈ្មោះ ហ៊ត់ ជឿង ភេទប្រុស អាយុ៣២ឆ្នាំ ទី២ឈ្មោះ ណាត ឆៃយ៉ា ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំង២មានមុខរបរជាកសិករនិងរស់នៅក្នុងភូមិ ឃុំខាងលើជាមួយគ្នា។បច្ចុប្បន្នកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែងកំពុងធ្វើកំណត់ហេតុនិងបញ្ជូនបន្តទៅស្នងការនគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕