តាកែវ ៖ លោកតា ភិរម្យ ប្រាជ្ញ ឈួន អ្នកចាបីដងវែងជើងចាស់មានជន្មាយុ៨០ឆ្នាំជាងហើយនោះ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរយើងទទួលស្គាល់មិនអាចបំភ្លេចបាននៅស្នាដៃនិងទឹកដមសម្លេងរបស់គាត់ពិរោះ ប្រកបដោយវោហាសាស្ត្រទាក់ទាញទាំងផ្នែកអប់រំ និង ផ្នែកកម្សាន្តអារម្ភណ៍ឲ្យសប្បាយរីករាយគ្នានទីបញ្ចប់។ ដើម្បីជាកិច្ចដឹងគុណដែលគាត់ធ្លាប់បានបម្រើអាម្ភណ៍ប្រជាជនខ្មែរឲ្យរីករាយសប្បាយកន្លងមក កាលពីល្ងាចថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៦ លោក កេត ម៉ៅ អភិបាលស្រុកទ្រាំង លោក សុខឡេង អភិបាលក្រុងព្រះសីហនុ និង លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានអញ្ជើញចុះសួរសុខទុក្ខ លោក តា ភិរម្យ ប្រាជ្ញ ឈួន អ្នកចម្រៀង ចាប៉ីដងវែង ដល់គេហដ្ឋានគាត់ផ្ទាល់តែម្តងគឺនៅភូមិសម៉ក្រោម ឃុំ ខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ នៅក្នុងឱកាសនោះដែរលោកតាបាននិយាយសន្ទនាជាមួយថ្នាក់ដឹកនាំស្រុក-ក្រុងដែលមកសួរសុខទុក្ខគាត់ប្រកបដោយភាពស្និតស្នាលរាក់ទាក់បំផុត ហើយនៅក្នុងដំណើរចុះសួរសុខទុក្ខនោះទៀតសោតលោក អភិបាលក្រុង ខណ្ឌ ស្រុក បាននាំយកសម្ភារៈនិងថវិកាមួយចំនួនទៅជូន លោកតា ភិរម្យ ប្រាជ្ញ ឈួន ក្នុងនាមជាសិស្សគណដឹងគុណគ្រូនិងធ្វើគារវកិច្ចចំពោះគាត់ផងដែរ ៕ (វីរៈ)