ឧត្តរមានជ័យ៖កាលពីវេលាម៉៨និង២០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសំរោង ដឹកនាំដោយ លោកវរសេនីយ៍ទោ ស៊ុន សាន អធិការនៃអធិការក្រុងសំរោង សលការជាមួយមេភូមិ បានចុះជួយសាងសង់ផ្ទះថ្មីជូនប្រជាពលរដ្ឋឈ្មោះអឿន ពៅ ភេទប្រុស អាយុ៣១ឆ្នាំនិងប្រពន្ធឈ្មោះ យ៉េង សុខេង (ពិការជើងម្ខាង)អាយុ២៧ឆ្នាំ មានកូនក្នុងបន្ទុកចំនួន២នាក់ រស់នៅភូមិគោកចាន់រុី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានទំហំ៥គុណ៦ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី។លោកវរសេនីយ៍ទោ ស៊ុន សាន អធិការនគរបាលក្រុងសំរោង បានបន្តទៀតថា ដោយផ្ទះចាស់របស់គាត់ត្រូវបានខ្យល់កន្ត្រាក់បក់បោកដួលរលំខូចខាតទាំងស្រុង កាលពីថ្ងៃទី២០-៤-២០១៦។ក្នុងនោះផងដែរ លោកអធិការក៏បាននាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មានចំនួន២០សន្លឹកនិងដែកគោលមួយចំនួន ប្រគល់ជូនជនរងគ្រោះខាងលើផងដែរ៕