ប​បាញ់​សត្វ​ក្នុងព្រៃ​ធ្លាយ​គូទ​កាំភ្លើង​ច្នៃ​ត្រូវចំ​ភ្នែក​គ្រាប់​ធ្លាយ​ដល់​កញ្ចឹងករ​

0

ឧត្តរមានជ័យ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ដែលបានរងរបួសដោយសារតែ ធ្លាយគូទកាំភ្លើងឆ្នុកដូង ប្រភេទច្នៃ ត្រូវចំខ្លួនឯង នៅពេលកំពុងតែបបាញ់សត្វក្នុងព្រៃ។IMG_2393ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៧ និង៣០នាទី ហើយបណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើចំការ ខណៈពេលជនរងគ្រោះបានស្រែកហៅឱ្យគេជួយ បន្ទាប់ពីគ្រាប់កាំភ្លើងច្នៃត្រូវចំខ្លួនឯង។ ដែល ស្ថិតនៅក្នុងព្រៃមួយកន្លែងជាប់នឹងតំបន់ព្រៃស្អាក់ ក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ដោយជនរងគ្រោះឈ្មោះ បោ ត្រា ភេទប្រុសអាយុ ២៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមឱ្យដឹងពីប្រពលរដ្ឋម្នាក់ឈ្មោះ ឌុក ឌឿន ភេទប្រុសអាយុ ៣២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុជាមួយជនរងគ្រោះ ដែលកំពុងតែធ្វើចំការនៅក្បែរទីតាំងកើតហេតុ ហើយក៏ជាអ្នកបានលឺលេងជនរងគ្រោះ ស្រែកឱ្យជួយចេញពីក្នុងព្រៃ បានរៀបរាប់ថា លឺសំលេងជនរងគ្រោះស្រែកហៅឱ្យគេជួយនៅក្នុងព្រៃ ដែលក្បែរខ្ទមចំការ ហើយនៅរត់ឃើញឃើញជនរងគ្រោះ ឈរស្រែកបិទភ្លែកទាំងពីរ ព្រមទាំងមានឈាមហូរពេញផ្ទៃមុខ ហើយនៅក្បែរជនរងគ្រោះ ក៏មានកាំភ្លើងឆ្នុកដូងប្រភេទច្នៃចំនួន ១ដើម។ ហើយក៏នាំជនរងគ្រោះទៅផ្ទះ ដើម្បីឱ្យសាច់ញាតិនាំយកទៅមន្ទីរពេទ្យ។

តាមឱ្យពីលោក ហើន សំប៉ោន នាយការិយាល័យព្រហ្មទណ្ឌអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា តាមការធ្វើកោសលវិច្ឆ័យ នៅពេលជនរងគ្រោះ បានរងរបួស នៅពេលធ្វើសកម្មភាពបាញ់សត្វ ដែលគ្រាប់កាំភ្លើងបានរត់ចេញតាមគូទក្រោយ ដោយសារតែដាច់សន្ទះ គំរបកាំភ្លើងខាងក្រោយ ទើបបណ្តាលឱ្យជនរងគ្រោះ រងរបួសចំភ្នែកខាងស្តាំ ហើយគ្រាប់ធ្លាយ មកបៀម នៅធ្គាមខាងស្តាំ ផ្នែកកញ្ចឹងករក្រោយ៕IMG_2390 IMG_2391 IMG_2395