តាកែវ ៖ រដូវក្តៅថែមទាំងគ្មានភ្លៀងធ្លាក់រយៈពេលយូក្នុងឆ្នាំនេះធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភណ៍អំពីជំងឺផ្សេងៗដែលតែងតែកើតមានទៅលើសត្វចិញ្ចឹមរបស់ពួកគាត់រហូតដល់ស្លាប់ជារឿយៗថែមទៀតផង ។ ដោយយល់ឃើញពីទុក្ខលំបាករបស់ពលរដ្ឋដែលកំពុងជួបប្រទះនៅជំងឺឆ្លងដែលកើតទៅលើសត្វចិញ្ចឹមជាញឹកញាប់ក្នុងរដូវក្តៅឆ្នាំនេះ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ក្រុមការងារចុះជួយឃុំពារាម ដែលដឹកនាំដោយ ឯកឧត្តម ម៉ម អំណត់ ព្រមទាំងសហការី ក្រុមប្រឹក្សាឃុំ ប្រធានមន្ទីរកសិកម្មខេត្ត ពេទ្យសត្វខេត្ត និង ស្រុក បានចុះចាក់វាក់សាំងសត្វគោជូនប្រជាពលរដ្ឋចំនួន៨ភូមិក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ និង បានបង្រៀនដល់ប្រជាពលរដ្ឋក្នុងសហគមន៍អំពីវិធីសាស្ត្រចិញ្ចឹមសត្វមាន់ ទា គោ ជ្រូក ឲ្យមានប្រសិទ្ធិភាពទទួលបានផលខ្ពស់ និង មិនងាយឆ្លងជំងឺផ្សេងៗ។ ជាលទ្ធផលរយៈពេលពេញមួយថ្ងៃដែលក្រុមការងារចុះទៅចាក់វាក់សាំងនិងបង្រៀនវិធីសាស្ត្រចិញ្ចឹមសត្វដល់ប្រជាពលរដ្ឋដោយមិនគឹតកម្រៃនោះ ធ្វើឲ្យពួកគាត់មានសេចក្តីត្រេចអរ និង ទំទុកចិត្តទៅលើថ្នាក់ដឹងនាំក្នុងខេត្តពិសេសថ្នាក់ដឹកនាំក្នុងមូលដ្ឋានផ្ទាល់ដែលតែងតែយកចិត្តទុក្ខដាក់និងជីវភាពពួកគាត់ ថែមទាំងបានទទួលចំណេះដឹងថ្មីៗបន្ថែមទៀតពីវិធីសាស្ត្រចិញ្ចឹមសត្វពីមន្ត្រីជំនាញ់ក្នុងខេត្តទៀតផង៕(វីរៈ)