ខេត្តកំពង់ឆ្នាំង៖ បុរសជាមេជាងភ្លើងម្នាក់បានឆក់ខ្សែភ្លើងស្លាប់ដោយខ្លួនឯង ក្នុងពេលរៀបចំតភ្លើងប្រព័ន្ធម៉ាស៊ីនត្រជាក់ អោយហាងខារ៉ាអូខេថ្មីមួយជិតនឹងបើកអាជីវកម្ម។ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៨និង១៨នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ក្នុងហាងខារ៉ាអូខេថ្មីមួយ ឈ្មោះអេលីត ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរលបាលបច្ចេកទេសខេត្តនិងក្រុងកំពង់ឆ្នាំង បានសហការណ៍គ្នាចុះពិនិត្យកន្លែងកើតហេតុបានអោយដឹងថា៖ បុរសជាមេជាងភ្លើងដែលបានស្លាប់ក្នុងករណីខាងលើនេះមានឈ្មោះ ពុំ ភូ អាយុ២៩ឆ្នាំ មានទីលំនៅភូមិកណ្តាញ់ ឃុំបន្ទាយមាស ស្រុកបន្ទាយមាសេ
ខេត្តកំពត មកស្នាក់នៅធ្វើការជាមេជាងភ្លើងនៅក្នុងហាងខារ៉ាអូខេអេលីត ដែលមានលោក ជូ លឹមហ៊ាន ជាមេការទទួលខុសត្រូវ ស្ថិតនៅក្នុងភូមិសង្កាត់ កន្លែងកើតហេតុខាងលើនេះ។
ក្រោយពេលពិនិត្យកន្លែងកើតហេតុសមត្ថកិច្ចបានបញ្ជាក់អោយដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះបានឡើងតប្រព័ន្ធភ្លើងម៉ាស៊ីនត្រជាក់នៅលើពិដានរបស់បន្ទប់ខារ៉ាអូខេ ចំ
ណែកប្អូនថ្លៃរបស់គេឈ្មោះ សូ នាង ជាអ្នកជួយតភ្លើងនៅផ្ទាល់ដីខាងក្រោម។ នៅពេលជនរងគ្រោះឡើងលើលូនចូលតាមដំបូលពិដាន ក៍ស្រាប់តេត្រូវខ្សែភ្លើងមួយដុំ មានខ្សែភ្លើងចំនួន៦សរសៃដែលគេកាត់មិនបានរុំមុខនៅក្នុងទុយោមួយ បានឆ្លងប៉ះនិងឆ្អឹងដែកពិដានបានឆក់គេប្រកាច់ប្រកិននៅលើពិដានតែម្តង។
ពេលនោះឈ្មោះ សូ នាង ជាប្អូនថ្លៃបានរត់ទៅបិទបារ៉ែតភ្លើង ហើយក៍បាននាំអ្នកធ្វើការនៅក្នុងហាង ឡើងតាមជណ្តើរដែកទៅលើពិដាន ដើម្បីអូសទាញយកជនរងគ្រោះចុះមកដី ធ្វើការជួយសង្គ្រោះដោយធ្វើចលនាបេះដូងបឋម។ បន្ទាប់មកពេលដឹងថាគេមិនទាន់ស្លាប់ ក៏បានដឹកជនរងគ្រោះតាមម៉ូតូ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យខេត្តគ្រូពេទ្យថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ គឺស្លាប់ពេលដឹកមកតាមផ្លូវ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញចុះពិនិត្យនៅក្នុងមន្ទីរពេទ្យកសាងសំណុំរឿងតាមនិតិវិធី ហើយក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទានតាមប្រពៃណី។
ករណីនេះសមត្ថកិច្ចបាននិយាយថា៖ គឺជាករណីឆក់ខ្សែភ្លើងស្លាប់ដោយខ្លួនឯង ដោយ
សារតែកំហុសបច្ចេកទេស គឺតខ្សែភ្លើងមិនបិនបារ៉ែតភ្លើង ទើបមានគ្រោះថ្នាក់បែបនេះ។ ប៉ុន្តែ
ទោះបីបែបណា ម្ចាស់ហាងការ៉ាអូខេក៏មានការទទួលខុសត្រូវមួយផ្នែកផងដែរ ព្រោះជនរង
គ្រោះជាអ្នកធ្វើការងារ និងស្នាក់នៅក្នុងហាងការ៉ាអូខេមួយនេះ។
ប្រភពព័ត៌មានមួយអោយដឹងថា ម្ចាស់ហាងការ៉ាអូខេកំពុងសម្របសម្រួលជួយឧបត្ថម្ភ
ដល់គ្រួសារសពដើម្បីធ្វើបុណ្យទានជូនសពអោយសមរម្យ និងម្យ៉ាងទៀតក៏កំពុងព្យាយាមស ម្រុះសម្រួលបញ្ចប់រឿងនេះផងដែរ មិនចង់អោយមានការប្តឹងផល់គ្នានោះទេ៕