សមត្ថកិច្ច​ន​បាន​រកគោ​យន្ត​បង្ក​អោយ​ប្តី​ប្រព​ន្ឋ​២​នាក់​ស្លាប់ ឃើញ​ហើយ​ ​តែ​អ្នកបើកបរ​បានគេច​ខ្លួន​បាត់ សល់​តែ​គោយន្ត

0

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចបានស្រាវជ្រាវរកគោយន្ត ដែលបង្កអោយ២នាក់ប្តីប្រពន្ឋស្លាប់ដោយគ្រោះថ្នា ក់ចរាចរណ៍ឃើញហើយ នៅព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីគោយន្តនោះបានដឹកជំរៀកដើមត្នោតវែងៗ លៀនមកក្រោយបត់ចូលផ្ទះ ត្រូវម៉ូតូប្តីប្តពន្ធ២នាក់បុក5ចំចំរៀកដើត្នោតស្លាប់ នៅពេលយប់ថ្ងៃទី២២ ខែមេសា ប៉ុន្តែម្ចាស់គោយន្តបានគេចខ្លួនបាត់។
សមត្ថកិច្ចនគរបាលស្រុកបរិបូណ៌បានបញ្ជាក់ថា ៖ នៅពេលវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦លើផ្លូវជាតិ លេខ៥ នៅចំណុច ភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូណ៌ មានគោយន្តមួយគ្រឿង បើកបរដោយ បុរសឈ្មោះ សោម នាថ អាយុ៣៣ឆ្នាំ មានទីលំនៅជិតកន្លែងកើតហេតុ បានដឹងជំរៀកដើមត្នោតយ៉ាងវែងលានមកក្រោយកន្ទុយគោយន្ត លុះមកដល់ចំណុចកើតហេតុ អ្នកបើកគោយន្តបានបត់ឆ្លងថ្នល់ជាតិចូលទៅក្នុងផ្ទះ ស្រាប់តែពេលនោះ បុរសឈ្មោះសយ សារុន អាយុ៣៦ឆ្នាំ បានបើកម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់សា្លក លេខកំពង់ឆ្នាំង 1B.2779 ដឹកប្រពន្ឋឈ្មោះ ម៉ម ចិន្តា អាយុ៣៨ឆ្នាំ មកពីភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ទៅផ្ទះ នៅភូមិផ្សា ឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បា នបុកនិងជម្រៀកដើមត្នោតដែលលៀនចេញ ពីកន្ទុយគោយន្តមកក្រោយ បណ្តាលអោយស្លាប់ទាំង២នាក់ប្តីប្រពន្ឋភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុ អ្នកបើកបរគោយន្តបាន បើកគោយន្តយកទៅលាក់ទុក នៅក្នុងផ្ទះ និងបានរើជំរៀកដើមត្នោតចេញ ដើម្បីបំបាត់ ភ័ស្តុតាង បន្ទាប់មកបានគេគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ លុះព្រឹកឡើងថ្ងៃទី២៣ ខែមេសា សមត្ថកិច្ចនគរបាលបានសុំសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស្រាវជ្រាវ ហើយក៏បានរកឃើញគោយន្តបង្ក ដោយមានស្លាកស្នាម ដែលអាចកំណត់ច្បាស់ថា ជាគោយន្ត ដែលបង្កអោយ មានគ្រោះថ្នាក់ចរាចរណ៍ ស្លាប់២នាក់ប្តីប្រពន្ឋ។
សមត្ថកិច្ចនគរបាលបានអោយថា៖ គោយន្តបង្ក និងម៉ូតូជនរងគ្រោះបានយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ ដើម្បីកសាងសំណុំរឿងតាមនិតិវីធី បញ្ជូនទៅតុលាការខេត្ត៕14 4