ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ បានធ្វើពិធីសំណេះសំណាលនិងប្រកាសគណៈកម្មាធិការសាខាអនុសាខាបក្ស តាមគ្រឹះស្ថានសិក្សាក្នុងក្រុងកំពង់ឆ្នាំង ដើម្បីពង្រឹងសមាជិកបក្សត្រៀមរៀបចំចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០១៧និងបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ខាងមុខ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។ពិធីនេះប្រារព្ធឡើងដោយមានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ខេត្ត ថ្នាក់ក្រុង និងលោកគ្រូអ្នកគ្រូដែលជាសមាជិកសមាជិកាបក្សគ្រប់គ្រឹះស្ថានសិក្សាក្នុងក្រុងកំពង់ឆ្នាំងសរុបចំនួន៤៧១នាក់ និងស្រី២៣២នាក់ចូលរួមផងដែរ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងបានថ្លែងអោយដឹងថា៖ដើម្បីធ្វើអោយគណៈបក្សប្រជាជន ទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ គ្រប់សាខាបក្ស អនុសាខាបក្ស និងប្រធានក្រុមបក្សគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្សអោយបានរឹងមាំដោយខិតខំអប់រំសតិអារម្មណ៍នយោបាយអោយសមាជិកសមាជិកាបក្ស ចូលរួមគាំទ្រគណបក្សប្រជាជន ព្រោះគណបក្សប្រជាជនកម្ពុជាគឺធ្វើអ្វីៗ ដើម្បីប្រជាជន ។
សាខាបក្សគ្រប់ថ្នាក់ត្រូវខិតខំបំរើសេវាសាធារណៈជូនសមាជិករបស់ខ្លួន អោយបានល្អ យកចិត្តទុកដោះស្រាយបញ្ហាប្រឈមទុក្ខកង្វល់និងសំណូមពររបស់សមាជិកបក្សតាមគ្រប់រូបភាពអោយបានទាន់ពេលវេលាប្រកបដោយតម្លាភាពនិងប្រសិទ្ធិភាព ខ្ពស់ ត្រូវលុបបំបាត់ចោលអោយអស់នូវភាពអសកម្ម ដែលធ្វើអោយសមាជិករបស់ខ្លួនអស់ជំនឿ និងត្រូវលើកកំពស់ការជឿជាក់ ស្រឡាញ់គាំទ្រយ៉ាងស្មោះស្ម័គ្រពីសមាជិកដែលខ្លួនគ្រប់គ្រង។
ឯកឧត្តមបានបន្តថា៖គ្រប់ថ្នាក់ដឹកនាំត្រូវធ្វើជាគំរូអោយល្អ ពិតជាដឹកនាំទទួលបានជោគជ័យ និងត្រូវតែកែលំអរខ្លួន និងដោះស្រាយអោយបានជាដាច់ខាតនូវការថ្នាំងថ្នាក់ពីសមាជិករបស់ខ្លួនចំពោះបក្ស និងវាយបកឧបាយកលរបស់ជនអគតិអោយបានចំបញ្ហានិងទាន់ពេលវេលា។ ពង្រឹងប្រសិទ្ធិភាពនៃការចូលរួមអោយបានអនុវត្តអោយបានតាមគោលនយោបាយកំណែរទំរង់ស៊ីជម្រៅ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចំរើនលើគ្រប់វិស័យ។
ឯកឧត្តមឈួរច័ន្ទឌឿនក៏បានផ្តាំផ្ញើដល់ថ្នាក់នាំគណបក្សគ្រប់គ្រឹះស្ថានសិក្សាគ្រប់សាលាត្រូវយកចិត្តទុកដាក់ត្រូវតែប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សអោយមានទាំងបរិមាណ និងគុណភាព ទៅតាមតម្រូវការទីផ្សារនៃការងារ,ត្រូវអប់អប់រំសិក្សានុសិស្សទាំងអស់ជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើមជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះលោកគ្រូអ្នកគ្រូដែលបានចូលនិវត្តន៍បើមានជួបការលំបា កត្រូវរួមគ្នាជួយដោះស្រាយជូនពួកគាត់តាមលទ្ធភាពដែលជាវិភាគទានចែករំលែកគ្នាទៅវិញទៅមកនិងមិនត្រូវទុកពួកគាត់ចោលឡើយ។ចុងបញ្ចប់ឯកឧត្តមក៏បានចែកសេចក្តីសំរេចជូនដល់ ប្រធានគណៈកម្មាធិការបក្សអនុសាខាបក្សគ្រប់គ្រឹះស្ថានសិក្សាផងដែរ៕