កិច្ច​ផ្តួចផ្តើម​បង្កើន​ទំនាក់ទំនង​រវាង​ខេត្ត​គួ​យ​ចូ​វ និង ខេត្តសៀមរាប​

0

ខេត្តសៀមរាប៖ កាលពីចុងសប្តាហ៍នារសៀលថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៦ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានធ្វើពិធី ចុះហត្ថលេខាលើលិខិត្តផ្តួចផ្តើម ស្តីពីការបង្កើតទំនាក់ទំនងសម្ព័ន្ធមេត្រីភាព រវាងខេត្តសៀមរាប និង ខេត្តគួយចូវ នៃ សាធារណរដ្ឋប្រជាមានិតចិន ក្រោមDSC_0190អធិបតីភាពរបស់លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប និង លោក ឈឺន មីនអឺរ ប្រធានក្រុមប្រឹក្សខេត្តគួយចូវ និងជាលេខានៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ និង សហការីប្រតិភូខេត្តគួយចូវផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់លោកបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្រ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនខេត្តសៀមរាប ម្យ៉ាងទៀតសក្តានុពលរបស់ខេត្តបានពឹងផ្អែកទៅ លើវិស័យកសិកម្មវិស័យទេសចរណ៍។ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យមាន ការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និង បានលើស្ទួយនូវជីវភាពរស់នៅរបស់ប្រជាជនកាន់តែមានភាពប្រសើរពិសេសនៅខេត្តសៀមរាប ធ្វើឲ្យមានការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ទាំងរចនាសម្ព័ន្ធនិងសេវាកម្មទេសចរណ៍និង ការអភិវឌ្ឍន៍ក្រុងឲ្យកាន់តែមានសោភ័ណ្ឌស្រស់ត្រកាលឡើង។លោកក៏បានធ្វើការវាតម្លៃថា កិច្ចផ្តួចផ្តើមនៃការទំនាក់ទំនងសម្ព័ន្ធមេត្រីភាព ក្នុងគោលបំណងពង្រឹង និង ពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ក្នុងក្របខ័ណ្ឌសម្ព័ន្ធមេត្រីភាពនឹងគ្នា ។ លោកបណ្ឌិត ឃឹម ប៊ុនសុង បានបន្តទៀតថាកម្ពូជាចិនបានបន្តប្រពៃណីទំនាក់ទំនងការទូតដ៏ល្អនៃបុព្វបុរសយើងទាំងពីរ តាំងពីសម័យដើមគ្រឹះសករាជ រហូតមកដល់បច្ចុប្បន្នហើយកម្ពុជាក៏គាំទ្រ នយោបាយចិនមានតែមួយផងដែរ ។
មានប្រសាសន៍នោះលោក ឈឺន មីនអឺរក៏បានបញ្ជាក់ពីគោលបំណង នៃកិច្ចផ្តួចផ្តើមបង្កើនទំនាក់ទំនង សម្ព័ន្ធមេត្រីភាពរវាងខេត្តគួយចូវនិងខេត្តសៀមរាបក្នុងគោលដៅនៃកិច្ចអភិវឌ្ឍន៍ខេត្តរួមគ្នា ដើម្បីជួយគ្នាក្នុងកិច្ចអភិវឌ្ឍន៍ព្រមទាំងបានលើកឡើងពីជីវប្រវត្តិស្ថានភាពរបស់ខេត្តគួយចូវទៀតផង។ ឯកឧត្តមក៏បានលើកផងដែរពីការកិច្ចផ្តួចផ្តើមទំនាក់ទំនងគ្នានៃខេត្តទាំងពីរ ដោយបានធ្វើផ្លាស់ប្តូរនូវបទពិសោធន៍នឹងគ្នាទៀតផង។ម្យ៉ាងទៀតខេត្តសៀមរាប មិនត្រឹមតែខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិប៉ុណ្ណោះទេគឺជាខេត្តទេសចរពាណិជ្ជកម្ម ដោយខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏ល្បីល្បាញលើសកលលោក និង មានបឹងធម្មជាតិប្រវត្តិសាស្ត្រ ទន្លេសាប ដែលកាន់តែ ធ្វើឲ្យខេត្តយើងទាំងពីរជាបងប្អូននឹងគ្នា ក្នុងគ្រួសារតែមួយ ក្នុងការជួបពិភាក្សាគ្នាលើវិស័យទេចរណ៍ និង កសិកម្ម ។ ក្នុងនោះឯកឧត្តមក៏មានសង្ឃឹមជឿជាក់ថា នៅថ្ងៃខាងមុខប្រជាជននៃខេត្តទាំងពីរ នឹងមានភាពរីកចម្រើន តាមរយៈនៃកត្តានៃកិច្ចផ្តួចផ្តើមទំនាក់ទំនងរវាងខេត្តទាំងពីរ សំដៅក្នុងការអភិវឌ្ឍន៍នៃខេត្តទាំងពីរផងដែរ ។
ក្នុងកិច្ចផ្តួចផ្តើមបង្កើនទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តគួយចូវ និង ខេត្តសៀមរាប នាពេលនោះ ដោយ ភាគីទាំងពីរ បានធ្វើការផ្អែកទៅលើគោលការណ៍សមភាព និង ផលប្រយោជន៍រួម ដោយបានឯកភាពធ្វើការផ្លាស់ប្តូរ និង សហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច, ពាណិជ្ជកម្ម , អប់រំ ,កសិកម្ម ,សុខាភិបាល ,សិល្បះវប្បធម៌ , ទេសចរណ៍ និង បរិស្ថាន ដើម្បីជម្រុញកិច្ចអភិវឌ្ឍន៍ និង វិបុណភាពនៃខេត្តទាំងពីរ ។ ម្យ៉ាងទៀតភាគីទាំងពីរត្រូវសុំគោលការណ៍ ពីរដ្ឋាភិបាល ដើម្បីភ្ជប់នូវកិច្ចទំនាក់ទំនងសម្ព័ន្ធមេត្រីភាពជាផ្លូវការ ព្រមទាំងបង្កលក្ខណៈងាយស្រួល ជាមួយបណ្តា មន្ទីរ អង្គភាពពាក់ព័ន្ធ ឲ្យស្របតាមគោលការណ៍ច្បាប់ និង បទដ្ឋានរបស់ប្រទេសរៀងខ្លួន ព្រមទាំងត្រូវបង្ហាញពី គោលបំណងរបស់ខ្លួន ដើម្បីឲ្យបង្កើតទំនាក់ទំនងមិត្តភាពដើម្បីឈានដល់កិច្ចព្រមព្រៀងរួម ដែលអនុលោមតាមច្បាប់ និង បទប្បញ្ញត្តិ ផងដែរ ៕DSC_0209