បន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះដែរ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យការបូមទឹកពីដៃស្ទឹងបង្ហូរចូលក្នុងស្ទឹងសិរីសោភ័ណដើម្បីជួយបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភណ័។
អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ បានអោយដឹងថាបច្ចុប្បន្នទឹកក្នុងស្ទឹងសិរីសោភ័ណបានរីងស្ងួតអស់ស្ទើរទាំងស្រុងដែលគិតមកដល់ថ្ងៃនេះទឹកអាចបំពេញតម្រូវការបានយ៉ាងច្រើនមួយសប្តាហ៍ទៀត និងត្រូវអស់ទឹកប្រើប្រាស់។ដូច្នេះដើម្បីបំពេញសេចក្តីត្រូវការនេះអាជ្ញាធម៌ខេត្តបានចាត់តាំងអោយមន្ទីរជំនាញរួមជាមួយក្រុមហ៊ុនទឹកស្អាតត្រូវដាក់ម៉ាស៊ីនបូមទឹកពីដៃស្ទឹងឬអូរបង្ហូរចូលស្ទឹងជាបន្ទាន់បន្ទាប់ពីអាជ្ញាធរបានដើររកប្រភពទឹកជៀសវាងប្រជាពលរដ្ឋក្នុងក្រុុងរបស់យើងដាច់គ្មានទឹកប្រើប្រាស់។ទម្រាំខាងកហរសួងធនធានទឹកទាញយកទឹកពីអាងកំពីងពួយនៃខេត្តបាត់ដំបងបង្ហូរតាមស្ទឹងបវេលមកស្ទឹងមង្គលបូរីដែលចំនាយពេលវេលាយ៉ាងតិចមួយសប្តាហ៍។តែដោយឡែកទឹកស្ទឹងសិរីសោភ័ណដែលនៅសេសសល់មិនអាចផ្គត់ផ្គង់ការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងរហូតដល់មួយសប្តាហ៍នោះទេដូច្នេះមានតែធ្វើការសង្គ្រោះបន្ទាន់ដាក់ម៉ាស៊ីនពីរគ្រឿងបូមទឹកចេញពីស្ទឹងតូចស្ថិតក្នុងសង្កាត់ទឹកថ្លាបង្ហូរតាមប្រឡាយកណ្តោលធ្លាក់ទៅក្រោយសួនផ្កាមួយរយស្ទឹងសិរីសោភ័ណ។ក្នុងពេលចុះពិនិត្យស្ថានីយ៍បូមទឹកលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានជំរុញអោយស្ថាបន័ពាក់ពន្ធ័ពិសេសអាជ្ញាធរខេត្តត្រូវសហការគ្នាធ្វើយ៉ាងណាបូមទឹកដាក់ស្ទឹងអោយបានដើម្បីបំពេញតម្រូវការពលរដ្ឋក្នុងក្រុងសិរីសោភ័ណអោយបានជៀសវាងក្រុងទាំងមូលគ្មានទឹកប្រើប្រាស់។