មួយ​ប៉ព្រិចភ្នែក​អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​២​ខ្នង នៅ​ក្រុង​សៀមរាប​ម៉ូត​

0

ខេត្តសៀមរាប អតីតគ្រូបង្រៀនវ័យចំណាស់ម្នាក់ ដែលត្រូវជាម្តាយ-ម្តាយក្មេក រួមទាំងកូនចៅសរុប ចំនួន៥គ្រួសារ ត្រូវបានធ្លាក់ខ្លួនជាជនរងគ្រោះ បាត់បង់ទីជម្រកដែលធ្លាប់ជ្រកកោណដោយកក់ក្តៅ ក្រោយពីអគ្គីភ័យឆាបឆេះ លេបត្របាក់អស់ទាំងស្រុង នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ ។
លោកយាយ ដែលជាជនរងគ្រោះនោះ ឈ្មោះ នួន យុនី អាយុ ៦៧ឆ្នាំ អតីតគ្រូបង្រៀន នៅសាលាបឋមសិក្សាបន្ទាយចាស់ ( មុខផ្សារលើធំថ្មី ក្រុងសៀមរាប) ។ លោក ខៀវ សត ចៅសង្កាត់ ស្លក្រាម ក្រុងសៀមរាប បានឲ្យដឹងថា ៖ ផ្ទះរបស់អ៊ុំស្រី អតីតគ្រូបង្រៀននោះ ស្ថិតនៅខាងកើតផ្សារសាមគ្គី(ក្រុងសៀមរាប)ប្រមាណជា៥០០ម៉ែត្រ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ។ លោកបានបន្តថា នៅពេលដែលឧបទ្ទវហេតុដ៏អាក្រក់កើតឡើងនោះ អ៊ុំស្រីជនរងគ្រោះឥតបាននៅផ្ទះនោះទេ គឺគាត់ចេញពីផ្ទះតាំងពីព្រលឹម ដើម្បីទៅបង្រៀនសិស្សតាមផ្ទះជាឯកជន ( មុខរបររបស់គាត់ក្រោយពេលចូលនិវត្តន៍) ចំណែកឯកូនៗទៅប្រកបមុខរបរលក់ដូរជាធម្មតា និង ចៅៗទៅរៀនអស់ គ្នានអ្នកណាម្នាក់នៅផ្ទះនោះឡើយ ។ 20160425_103223 20160425_102700 20160425_104505 20160425_104747
លោកចៅសង្កាត់បានឲ្យដឹងដែរថា នៅក្នុងព្រឹត្តិហេតុនេះ ផ្ទះរបស់លោកយាយ នួន យុនី ត្រូវអគ្គីភ័យឆាបឆេះយកទៅទាំងស្រុង ចំណែកឯផ្ទះប្រជាពលរដ្ឋមួយខ្នងផ្សេងទៀត ត្រូវភ្លើងរាលដាលឆាបឆេះអស់ប្រមាណ ៧០% ( មិនបានបញ្ជាក់អត្តសញ្ញាណម្ចាស់ផ្ទះជាជនរងគ្រោះទេ) ។ ចៅសង្កាត់រូបនេះ បានឲ្យដឹងបន្ថែមថា ៖ ក្នុងការបង្ក្រាបអំណាចអគ្គីភ័យនេះ ទប់ស្កាត់កុំឲ្យរាលដាលទៅដល់ផ្ទះប្រជាជនដទៃទៀត រួមមានការជួយអន្តរាគមន៍ពីក្រុមអន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបដោយប្រើប្រាស់រថយន្តចំនួន២គ្រឿង និងមានការជួយអន្តរាគមន៍ពីកងពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថខេត្តសៀមរាប ចំនួន៣គ្រឿងទៀត ។ ប្រតិបត្តិការណ៍ពន្លត់អគ្គីភ័យនេះ គឺត្រូវបានប្រើប្រាស់ពេលវេលា ប្រមាណជាកន្លះម៉ោង ។ បើទោះជាយ៉ាងណា នៅក្នុងព្រឹកដែលកើតហេតុនេះ អាជ្ញាធរមូលដ្ឋានពុំទាន់បានឲ្យដឹងបានទេ អំពីទំហំនៃការខូចខាតនោះ ចំណែកឯចំនួនមនុស្សនៅក្នុងគ្រួសាររបស់លោកយាយ នួន យុនី ក៏ពុំទាន់បានបង្ហាញឲ្យដឹងផងដែរ ៕ ដោយគឿនវេត