​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរ​ខេត្តសៀមរាប​ទទួលបាន​ការ​កោត​ស​សើរ​ចំពោះ​ការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​បានល្អ​ប្រសើ​រ​

0

ខេត្តសៀមរាប៖ បន្ទាប់ពីការងារហត់នឿយក្នុងការបំពេញតួនាទីភារកិច្ច ការងាររក្សាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាការពាររក្សាសន្តិសុខ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលបានមកកំសានសប្បាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរព.ស២៥៥៩ឈានចូលព.ស២៥៦០ក្នុងខេត្តសៀមរាប កាលពីពេលថ្មីៗនេះ កងកម្លាំសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានទទួលការកោតសសើរពីសំណាក់ លោកឧកញ៉ាសៀងណាំសមាជិកសភាតំណាងរាស្ត្រមណ្ឌលសៀមរាប លោកបណ្ឌិតឃឹមប៊ុនស៊ុងអភិបាលនៃគណៈអភិបាលខេត្ត ក្នុងពិធីជប់លៀងពិសារបាយសាមគ្គីជូនកងកំលាំងនគរបាលក្នុងខេត្តទាំងមូលដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីនិងលើកទឹកចិត្តដល់កងកំលាំងនគរបាលទាំងអស់ដែលបានយកចិត្តទុកដាក់ការពារ សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ថ្លែងក្នុងនាមប្រជាពលរដ្ឋ និងថ្លែងក្នុងនាមអាជ្ញាធរថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ លោកឧកញ៉ាសៀងណាំសមាជិករដ្ឋសភានិងជាតំណាងរាស្ត្រមណ្ឌលសៀមរាបនិង ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តនិងជាគណៈបញ្ជាការឯកភាពខេត្ត បានថ្លែងអបអរសាទរនិងអរគុណដ៍ជ្រាលជ្រៅព្រមទាំងបានកោតសសើរយ៉ាងខ្លាំងចំពោះកងកម្លាំងប្រដាប់អាវុធទាំបីប្រភេទដែលបានប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្តក្នុងការសហប្រតិបត្តិការពង្រឹងនិងរក្សាការពារបានល្អប្រសើរនូវសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិដែលមកទស្សនាកំសានក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១៦នៅខេត្តសៀមរាបនាពេលកន្លងមក ដោយមិនប្រកាន់តួនាទី។ លោក សៀងណាំបានផ្តាំផ្ញើរនិងជម្រុញដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ជាពិសេស កងកម្លាំងសមត្ថកិច្ចនគរបាលក្នុងទូទាំងខេត្តត្រូវបន្តពង្រឹង ជំហរនិងស្មារតីប្រឹងប្រែងសហការអនុវត្តជាប្រចាំនូវភារកិច្ចស្នូលរបស់ខ្លួន ក្នុងការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់នានាដែលមកកាន់ខេត្តនេះ ដើម្បីទទួលបានសុខសុវត្ថិភាព១០០%ជានិរន្ត។ពិសេសបន្តរួមគ្នាបង្ក្រាបនិងទប់ស្កាត់នូវរាល់បទល្មើសទាំងឡាយប្រកបដោយប្រសិទ្ឋភាពខ្ពស់។IMG-20160424-WA0011
លោក បណ្ឌិត ឃឹមប៊ុនសុងបានថ្លែងដោយកត់សំគាល់ឃើញថា៖កម្លាំងសមត្ថកិច្ចទាំងអស់ក្នុងខេត្ត បានខិតខំប្រឹងប្រែងការពារនិងរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយជូនភ្ញៀវជាតិនិងអន្តរជាតិ បានយ៉ាងល្អប្រសើរ ជាក់ស្តែងក្នុងក្រុងសៀមរាប កម្លាំងសមត្ថកិច្ចបានអនុវត្តតួនាទីភារកិច្ចជាប្រចាំមិនថាយប់ឬថ្ងៃនោះទេ រហូតបានទទួលបានការដាក់ងារពី លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា៖កម្លាំងសមត្ថកិច្ចនៅសៀមរាប ពេលភ្ញៀវដើរសមត្ថកិច្ចក៍ដើរ ពេលភ្ញៀវចូលដេកទើបសមត្ថកិច្ចបានចូលសម្រាក។បន្ថែមពីនេះ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុង១០០ឃុំសង្កាត់មានជាង៩០ឃុំសង្កាត់ទទួលចំណាត់ថ្នាក់លេខ១ ដែលទាំងនេះបានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋានរួមគ្នាបង្រាបនិងទប់ស្កាត់នូវរាល់អំពើនានាដែលនាំឱ្យប៉ះពាល់ដល់សុខសន្តិភាពក្នុងមូលដ្ឋានរបស់ខ្លួន ទើបខេត្តទាំងមូលមានចំណុចល្អៗដែលខេត្តមួយចំនួនក្នុងទូទាំងប្រទេសកំពុងរៀនសូត្រយកគំរូតាមទៀតផង។IMG-20160424-WA0013 IMG-20160424-WA0015
ក្នុងពិធីពិសារអាហារសាមគ្គីនោះ លោកឧកញ៉ា សៀង ណាំ បានឧបត្តម្ភថវិកាចំនួន២១៩៥០$ក្នុងនោះឧបត្ថម្ភដល់បណ្តាអធិការស្រុកទាំង១១ក្នុងទូទាំងខេត្តសម្រាប់អាហារសាមគ្គីក្នុង១ស្រុកទទួលបាន៥០០$។ ក្រៅពីនេះ ពិធីពិសារអាហារសាមគ្គីទាំងមូល ក៍ទទួលបានការឧបត្ថម្ភថវិកាពីឯកឧត្តមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ អាជីករ សេវាករវិស័យឯកជនមួយចំនួនជាច្រើនផងដែរ។ ដោយគឿនវេត