ប្រជាពលរដ្ឋ​នៅ​សង្កាត់​អូរ​ស្មាច់​កំពុង​ខ្វះខាត​ទឹក ត្រូវបាន​អាជា្ញធរ​យកចិត្តទុកដាក់​យក​ទឹក​ទៅ​ចែកចាយ​ជូន​

0

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋនៃសង្កាត់អូរស្មាច់ទាំងមូលត្រូវបានមន្ត្រីរាជការគ្រប់ស្ថាប័នក្នុងខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ស ថាវី អភិបាលខេត្ត យកទឹកទៅចែកជូនពួកគាត់កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។ ក្នុងនោះមានរថយន្តដឹកទឹកចំនួន៥គ្រឿងដែលធ្វើជាមធ្យោបាយដឹកជញ្ជូនដោយរថយន្តទាំង៥គឺរបស់សាធារណះការ២គ្រឿង រថយន្តរបស់ធនធានទឹក១គ្រឿង រថយន្តរបស់ស្នងការនគរបាលខេត្តឧត្តរមានជ័យ១គ្រឿងនិងរថយន្តរបស់សាលាខេត្ត១គ្រឿង។ទឹកចែកជូនប្រជាពលរដ្ឋទាំងអស់ក្នុងពេលនោះអស់ចំនួន៣៨០០០លីត្រ។ក្នុងឱកាសនោះដែរ លោកស ថាវី បានមានប្រសាសន៍ថា កន្លងមកនៅលើភ្នំនៃសង្កាត់អូរស្មាច់ទាំងមូលមិនដែលខ្វះខាតទឹកដូចពេលនេះទេ គឺក្នុងខែប្រាំងគ្រាន់តែមិនសូវសម្បូតែប៉ុណ្ណោះ ប៉ុន្តែរឆ្នាំនេះខុសពីឆ្នាំមុនៗដោយអាកាសធាតុក្តៅខ្លាំងរហូតធ្វើអោយទឹកបឹងអណ្តូងស្នើរតែគ្រប់កន្លែងមានភាពរីងស្ងួតជាបន្តបន្ទាប់ហើយចំពោះតំបន់ផ្សេងៗទៀតដែលកំពុងតែប្រឈមនិងការខ្វះខាតទឹក ខាងអាជា្ញធរខេត្តនិងបន្តចែកជូនបន្ថែមទៀត៕IMG_2425 IMG_2426 IMG_2427 IMG_2430