ខេត្តពោធិ៍សាត់៖ ការដ្ឋាន៥.១ទីតាំងក្រុមហ៊ុនចិនដាំដំឡូងមីមួយកន្លែងដែលនៅចំណុចអណ្តូងតាហែន ស្ថិតនៅភូមិកំរ៉ែងឃុំស្វាយស ស្រុកក្រគរខេត្តពោធិ៍សាត់ត្រូវបានភ្លើងព្រៃកំទេចផេះហើររសាត់តាមខ្យល់មកប៉ះបង្ករជាអគ្គីភ័យឆាប់ឆេះគ្មានសល់កាលពីវេលាមោ៉ង៥និង១៥នាទីល្ងាចថ្ងៃទី២៤ខែមេសា ឆ្នាំ២០១៦រួមទាំងសម្ភារះបើប្រាស់ក្នុងការដ្ឋាននេះផងដែរ។បើតាមអាជ្ញាធរនៅតំបន់នោះបានដក់ស្រង់សំដីពីកម្មរក្នុងការដ្ឋាន៥.១ទីតាំងខាងលើនោះថា៖នៅរសៀលម៉ោងប្រមាណ៣.០០នាទីមានភ្លើងឆេះយ៉ាងព្រៃមួយកន្លែងយា៉ងសន្ធូសន្ធៅត្រង់ចំណុចជើងភ្នំក្បែរការដ្ឋានពួកគេធ្វើការដែលមានចម្ងាយប្រមាណជា៥៥ម៉ែត្រផ្នែកភាគខាងជើងការដ្ឋានដោយឃើញបែបនេះ ពួកគេជាកម្មករបាននាំគ្នាដងទឹកពីអណ្តូងនាំគ្នារែកចាក់ពន្លត់ភ្លើងឆេះនោះក៍បានរលត់អស់ហើយព្រោះពេលនោះក៍មានប្រធានការដ្ឋានឈ្មោះឡៅ ភឹង អាយុ៥២ ឆ្នាំ ភេទប្រុសជនជាតិ ចិននៅទីនោះដែរ ។អាជ្ញាធរក៍បន្តថា ស្រាប់តែដល់ម៉ោង៥.១៥នាទីល្ងាចប្រធានការដ្ឋាននោះក៍មិនកម្មករក៍បែកគ្នាអស់ដែរ ក៍មានខ្យល់បក់មកពីទិសខាងជើងរួចហើយក៍ឃើញមានផ្កាភ្លើងហើរចេញពីកំទេចផេះឆេះព្រៃនោះដែលបានពន្លត់នោះមកលើដំបូលការដ្ឋាន ។ដោយដំបូលការដ្ឋានប្រក់ស្បូវផងអត់នណានៅទៀត ក៍បង្ករជាអគ្គីភ័យឆាបឆេះទីតាំងការដ្ឋាន៥.១នេះអស់ទាំងស្រុងតែម្ដង ក៍ប៉ុន្តែមិនមានប៉ះពាលដល់អយុជីវិតមនុស្សនោះទេ ។
អាជ្ញាធរតំបន់នោះបន្តថា បើតាប្រធានការដ្ឋានឈ្មោះ ឡៅភឹង អាយុ៥២ ឆ្នាំ ភេទប្រុសជនជាតិ ចិនបានមកដល់ក្រោយពេលភ្លើងឆេះអស់បានប្រាប់ថា៖ នៃការខូចខាត បណ្តាលអោយឆេះការដ្ឋាននេះរួមមានៈ ទំហំ៥mx៩mដំបូលប្រក់ស្បូវជញ្ជាំងក្តា ចំនួន ០១ ខ្នង ឃ្លាំងដាក់ឥវ៉ាន ១ ខ្នងក្នុងនោះមានម៉ាស៊ីនតូចៗចំនួន៣គ្រឿង ផ្ទះកម្មករ ៣ ខ្នងនឹងមានស៊ីទែនជ័រដាក់ទឹក ទំហំ៥០០០ លីត្រ ចំនួន០១ព្រមទាំងសម្ភារៈមួយចំនួនទៀតនៅក្នុងការដ្ឋានឆេះអស់តែម្ដង៕