កំពង់ធំ= នៅវេលាម៉ោង១៤និង៣០នាទីនៅថ្ងៃទី២៣ ខែមេសា 2016មានករណីភ្លើងឆេៈព្រៃនៅខាងក្រោយសាលាអនុវិទ្យាផាត់សណ្តាយស្ថិតនៅក្នុងភូមិ នាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកអនុសេនីយ៍ទោ ប្រុញ ប្រិញ បានអោយដឹងថាមូលហេតុមកពីភ្លើងចាស់ដែលនៅខាងក្រោមមិនទាន់រលត់ទាំងស្រុងហើយបណ្តាលអោយរាលឆេៈមកលើសារជាថ្មីតែនៅពេលនេៈកំលាំងសមត្ថកិច្ចបានបាញ់ទឹកពន្លតបានមួយចំនួនធំហើយតែព្រៃដែលនៅសល់មិនអាចចូលទៅបាញ់ទឹកអោយរលត់ទាំងស្រុងទេព្រោៈមានព្រៃស្បាតច្រើនពេកមិនអាចចូលទៅរួចទេ ។
លោក ខេន ឈុនគ័រ អធិការស្រុកកំពអ់ស្វាយ បានអោយដឹង ថាតាមការសន្និដ្ឋានរបស់សមត្ថកិច្ចគឺបណ្ដាលមកពីប្រជាពលរដ្នដើររកឃ្មុំ និងរកអណ្ដើកមិនបានពន្លតអោយបានត្រឹមត្រូវ និងម្យ៉ាងទៀត អ្នកឃ្វៀលគោ ប្រហែលជាពួកគាត់ចោលកន្ទុយបារីទៅលើស្លឹកឈើងាប់ទើបបណ្ដាលអោយឆេះ តែក្នុងក៏មានការយកចិត្តទុកដាក់ពី ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការសហការពី ស្នងការខេត្ត និងស្រុក ព្រមទាំងសមត្ថកិច្ចមូលដ្ឋានដើម្បីចុះស្រាវជ្រាវរកមូលហេតុអោយបានជាក់លាក់ថា តើភ្លើងឆេះដោយសារអ្វីអោយប្រាកដ ដូចដែលសមត្ថកិច្ចសន្និដ្ឋានឬក៏ប្រជាពលរដ្ន ក៏ដូចជាជនល្មើសដុតសំរាប់វាតយកដីមកធ្វើជាកម្មសិទ្ធិឬយ៉ាងណា? ក្នុងនោះឯកឧត្តម អ៊ុត សំអនបានបញ្ចាអោយគ្រប់អង្គភាពស្រាវជ្រាវអោយឃើញបើជួបនិងករណីរំលោភយកដីមែន និងចាប់ជននោះមកផ្ដទាទោសតាមច្បាប់៕ប៊ុន រិទ្ធី