កំពង់ធំ= បន្ទាប់ពីរសក្ខាកាមចំនួន ២៥០នាក់បានបញ្ចប់ក្នុងការហាត់ហ្វឹកហ្វើនចំនួន៤៥ថ្ងៃនៅក្នុងទីបញ្ចាការដ្ឋានកងវីរះសេនាតូចលេខ១ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំរួចមក រហូតដល់ថ្ងៃទី ២៤និង២៥ខែមេសា ឆ្នាំ២០១៦ សិក្ខាកាម
ទាំងអស់ បានបន្ដធ្វើយុទ្ធដំណើរទ័ពរយះពេល២ថ្ងៃ ១យប់ ដែលបានចេញដំណើរ ពីកងវីរះសេនាតូចលេខ១ នៅព្រឹកពីម៉ោង ៥និ៣០នាទីថ្ងៃទី២៤ ឆ្ពោះទៅ ចំនុច ក្បែរប្រាសាទតោ ក្នុងបរិវេណប្រាសាទសំបូរព្រៃគបក្នុងស្រុកប្រាសាទសំបូរខេត្តកំពង់ធំ ក្នុងចំងាយដី ៣៥គីឡូម៉ែត្រ ចំណាយរយះពេលធ្វើដំណើរ៨ម៉ោងនិង៤៥នាទីទើបទៅដល់គោលដៅប្រកបដោយភាពជោគជ័យ ។
ក្នុងយុទ្ធដំណើរនេះបានបើកយុទ្ធសាស្ដ្រ យុទ្ធវិធីវាយលុបខ្លាំងសត្រូវនៅពាក់កណ្ដាលផ្លូវដែលកំពុងតែធ្វើសកម្មភាពឈ្លានពាន លប់លួចធ្វើសកម្មភាពនៅលើទឹកដីរបស់យើង និងប្រើប្រាសយុទ្ធសាស្ដ្រការពារខ្លួនមិនអោយសត្រូវប៉ុងប៉ងនិងចូលមកចាប់បានឡើយ ហើយយុទ្ធដំណើរទ័ពនេះបញ្ចប់នៅម៉ោង៧ និង៣៥នាទីព្រឹកថ្ងៃទី ២៥ខែមេសាឆ្នាំ២០១៦ នៅក្បែរប្រសាទតោ ក្ុងបរិវេណប្រាសាទសំបូរព្រៃគប។
ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ សំណេះសំណាលនិងផ្ដាំផ្ញើរថាសុំអោយសក្ខាកាមទាំងអស់ដែលយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ជំនាញកងទ័ពរហូតបានបញ្ចប់វគ្គនៅថ្ងៃនេះ គោរពវិន័យថ្លៃថ្នូរបស់កងទ័ពអោយបានខ្ចាប់ខ្ចួន ធ្វើខ្លួនអោយបានស្អាតស្អំសាកសំមេជាកងទ័ពគំរូ និងហាមដាច់ខាតក្នុងការឃុបឃឹតគ្នាជាមួយជនល្មើសដើម្បីបង្កើតបទល្មើសផ្សេងៗឡើយ ថ្វើត្បិតតែប្រទេសយើងគ្មានសង្គ្រាមក៏ដោយ ក៏យើងត្រូវហ្វឹកហាត់ដើម្បីត្រៀមការពារបូរណះភាពទឹកដី សហការការពារ រាល់បទល្មើស ចោរលួច ចោរប្លន់ និងភាពអសន្ដិសុខ ផ្សេងៗ ក្នុងសង្គមជាតិ និងដើម្បីជាតិ ដើម្បីប្រជាពលរដ្នរស់នៅមាន សន្ដិសុខ សុវត្ថិភាពពេញលេញគ្រប់ភូមិឃុំ ស្រុក ខេត្តទូទាំងប្រទេស ៕ប៊ុន រិទ្ធី










































