កំពង់ធំ= នៅរសៀលថ្ងៃទី២៥ខែមេសាឆ្នាំ២០១៦ ឯកឧត្តម អ៊ុត សំអនបានដឹកនាំមន្ដ្រីក្រោមឪវ៉ាទ១ក្រុមនាំយកថវិការចែកជូនគណះកម្មការនិងព្រះសង្ឃចំនួន៩វត្ត នៅក្នុងស្រុកស្ទោង ដើម្បីជួយក្នុងការបូមទឹកដាក់ស្រះក្នុងវត្តនីមួយៗក្នុងប្រយោជន៍ជួយដល់ប្រជាពលរដ្នដែល
កំពុងតែជួបប្រទះនិងការខ្វះទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងនេះ។
ក្នុងវត្តនីមួយៗទទួលបានថវិការចំនួន២០ម៉ឺនរៀល បើគិតជាប្រេងស្មើរនិង១០០លីត្រសំរាប់ទិញប្រេងបូមទឹកជួយដល់ការប្រើប្រាស់ក្នុងវត្ត ក៏ដូចជាពុទ្ធបរិស័ទ និងប្រជាពលរដ្ននៅក្នុងភូមិនីមួយៗបានប្រើប្រាស់ ក្នុងនោះ មាន វត្ត ស្វាយរមៀត វត្តស្ពឺត្បូង វត្តស្ពឺជើង វត្តក្ដីដើម វត្តហប់ វត្តបន្ទាយស្ទោង វត្ត ប្រាសាទពេជរាំស្សី វត្តសំរឹតវិជ័យ វត្ត ព្រះដំរី ។
ឯកឧត្តម អ៊ុត សំអនបាន មានប្រសាសន៍ថាសុំអោយ គណះកម្មការអាចារ្យវត្តជួយយកថវិការនេះសំរាប់តំរួវការទិញប្រេង ដើម្បីបូមទឹកសំរាប់ចែកជូនប្រជាពលរដ្នប្រើប្រាស់គ្រប់គ្នាព្រោះក្នុងស្រុកស្ទោងដីពុំអាចជីក អណ្ដូងចេញទឹកនោះទេដូច្នេះមានតែដោះស្រាយទឹកតាមវិធីបូមទឹកបញ្ចូលស្រះដើម្បីចែកចាញជូនបងប្អូនប្រជាពលរដ្នដែលខ្វះខាតទឹកសំរាប់ប្រើប្រាស់ទួទាំងស្រុកស្ទោង និងរងចាំរដូវភ្លៀងនិងធ្លាក់នៅរដូវវស្សាខាងមុខឆាប់ៗនេះ ក្នុងឪកាសនោះឯកឧត្តមអ៊ុតសំអនក៏បានជូនថវិការសំរាប់កាយប្រឡាយទឹកនិងជីកស្រះបន្ថែមចំនួន១៥០ដុល្លាផងដែរ ។
លោក សាយគិមឡមអភិបាលរងស្រុកស្ទោងបានបញ្ចាក់ថានេះគឺជាការយកចិត្តទុកដាក់របស់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត ដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ដល់ជីវភាពនិងការខ្វះខាតរបស់ប្រជាពលរដ្នជាធំ គឺពុំទុកអោយប្រជាពលរដ្នណាម្នាក់ដែលអត់ឃ្លានដែលឃើញហើយមិនជួយនោះឡើយ ៕ប៊ុន រិទ្ធី 







































