ខេត្តព្រះសីហនុ៖២៥មេសា២០១៦ផ្លូវទឹកហូរចូលស្រះរំដោះទឹកពីធម្មជាតិមួយកន្លែមានទីតាំងនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងរងការចាក់ដីលុបបំបាត់ផ្លូវទឹកហូរនេះយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនពីសំណាក់បុគ្គលមានដីជាប់មាត់អូរនេះ។
អ្នកភូមិខាងលើសំណូមពរដល់អាជ្ញាស្រុកព្រៃនប់ជួយទប់ស្កាត់សកម្មភាពចាក់ដីលុបផ្លូវទឹកខាងលើនេះផង។ប្រភពពីអ្នកភូមិត្រពាំងគាខាងលើថា៖ពួកគាត់មានការព្រួយបារម្ភជាខ្លាំងខណៈឃើញម្ចាស់ទីតាំងនេះបានចាក់ដីលុបផ្លូវទឹកខាងលើ រីឯអាជ្ញាភូមិឃុំនាមូលដ្ឋាននេះ
មិនបានបើកភ្នែកមើលនិងរកវិធីទប់ស្កាត់សោះ។មូលហេតុសំខាន់ដែលអ្នកភូមិព្រួយបារម្ភបំផុតនោះគឺខ្លាចមានទឹកជំនន់ជន់លិចភូមិដ្ឋានរបស់គាត់នៅរដូវវស្សាខាងមុខ។
ព្រោះប្រឡាយទឹកនេះជាផ្លូទឹកដ៍សំខាន់សំរាប់រំដោះទឹកហូរពីភ្នំនៅភាគខាងលើភូមិរបស់គាត់រួចហូរចូលទៅក្នុងត្រពាំងគានេះបន្ទាប់មកហូរបន្តតាមលូឆ្លងកាត់ផ្លូវជាតិលេខ4ឆ្ពោះទៅវាលទំនាបភាគខាងក្រោមចូលទៅវាលស្រែប្រជាពលរដ្ឋ។លោក សុខ សុខុម ប្រធានអង្គការស្រាវជាតិកម្ពុជា សាខេត្តព្រះសីហនុ ហៅកាត់cnrow លើកឡើងដូច្នេះ៖(ស្តាប់ការលើកឡើងរបស់លោក សុខ សុខុមជុំវិញករណីខាងលើនេះលោកមេឃុំជើងគោមិនអាចទំនាក់ទំនងសំុការបញ្ជាក់ករណីចាក់ដីលុបផ្លូវទឹកខាងលើនេះបានទេ។
ទាក់ទិនទៅនឹងការចាក់ដីលុបផ្លូវទឹកខាលើនេះ លោក លឹម ផេងមន្ត្រីការិយាល័យរន្តរវិស័យសាលាស្រុកព្រៃនប់ដែលបានចុះពិនិត្យដល់ទីតាំងជាក់ស្តែងបញ្ជាក់ដូច្នេះថា៖
(ការបញ្ជាក់របស់លោក លឹម ផេង មន្ត្រីការិ អន្តរវិស័យ)តែយ៉ាងណាលោក ទិត្យ វុទ្ធី អភិបាលស្រុកព្រៃនប់បញ្ជាក់ថា៖លោកមិនទាន់អាចបកស្រាយបានទេពេលនេះរងចាំលោកចុះទៅពិនិត្យមើលសិន។ពេលនេះលោកកំពុងតែជាប់រវល់ចុះចែកទឹកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់៕