ភ្នំពេញ៖ស្ត្រីវ័យ២៩ឆ្នាំម្នាក់ ឆ្លេឆ្លារកនគរបាលប៉ុស្ដិ៍គីឡូ ម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដើម្បីដាក់ពាក្យបណ្ដឹងដោយ ទ្រាំមិនបានចំពោះបុរសជាប្តីបានបង្ខំរួមភេទព្រមទាំងជេប្រមាថវាយធ្វើបាបស្ទើររៀងរាល់ថ្ងៃយប់ ជាពិសេសបាន គំរាមសំលាប់ថែមទៀតផងប្រសិនបើហ៊ានយករឿងរ៉ាវទៅប្រាប់ឪពុកម្តាយអោយបានដឹងឫក៍ប្ដឹងសមត្ថកិច្ចនោះ។
ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា រូបគាត់មានឈ្មោះ ឆ. ម .ល អាយុ២៩ឆ្នាំ មានមុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិព្រៃខ្សេវ ឃុំព្រែកតូច ស្រុកស្អាង ខេត្តកណ្តាល ចំណែកបុរសជាប្តីមានឈ្មោះ សាំង ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរជាងសំណង់ មានស្រុក កំណើតនៅស្រុកកំចាយមា ខេត្តព្រៃវែង អ្នកទាំង២ ស្នាក់ក្នុង ការដ្ឋានសំណង់មួយកន្លែងតាមបណ្ដោយផ្លូវជាតិលេខ៥ក្រុម៦ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចទៀតថារូបនាងនិងប្តីបានស្រលាញ់គ្នាតាមរយះច្រឡំលេខទូរស័ព្ទដោយទំនាក់នងគ្នាបានមួយខែក៍បានណាត់ជួបគ្នានៅផ្ទះជួលប្អូនស្រីរបស់គេនិងបានដេកជាមួយគ្នាមួយយប់រួមភេទបានចំនួន២ដង។ស្ត្រីរងគ្រោះបានបន្តថាលុះព្រឹកឡើងបុរសជាប្តីបានលួងលោមរូបនាងអោយនាំរូបគេទៅជួបឳម្តាយរបស់នាងនៅឯស្រុកកំណើតដើម្បីធ្វើការផ្សំផ្គុំខណៈមកដល់ស្រុកកំណើតស្រាប់តែបុរសជាគូកំណាន់បាននិយាយថា រូបគេពុំ មានឪពុកម្តាយឡើយនិងពុំមានលុយកាក់ថែមទៀតផងទើបឪពុកម្ដាយស្ត្រីរងគ្រោះបានរៀបចំផ្សំផ្គុំសែនព្រេនអ្នកទាំងពីនាក់អោយទៅជាប្តីប្រពន្ធតែម្ដងទៅ។ស្ត្រីរងគ្រោះបានបន្តទៀតថាក្រោយពីឪពុកម្ដាយរៀបចំសែនព្រេនក្លាយជាប្ដីប្រពន្ធរួចរាល់ហើយនោះ រូបនាងបានសម្រេចចិត្តពីរនាក់ប្ដីប្រពន្ធមករស់នៅធ្វើការនៅឯរាជធានីភ្នំពេញ។
នារីគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថារូបនាងបានចាប់ដៃជាមួយប្ដីរយះ៨ខែមកហើយតាំងពីចាប់ដៃគ្នាមកបុរសជាប្តីតែងតែរករឿងវាយស្ត្រីរងគ្រោះជាប្រពន្ធស្ទើររៀងរាល់ថ្ងៃជាពិសេសនៅពេលយប់តែម្តងដោយបុរសជាប្ដីតែងតែបង្ខំរូបនាងអោយបំរើតណ្ហា បើទោះបីជានាងឈឺឬជាគ្មានគិតគូរនោះទេ សំខាន់អោយតែរូបគេត្រូវការ។ហើយពេលបង្ខំរួមរ័កម្តងៗបុរសជាប្ដីតែងទះកំភ្លៀងនិងក្តិចខ្ញាំពេញខ្លួនធ្វើអោយរូបនាងស្ទើរស្លាប់ស្ទើររស់មិនតែប៉ុណ្ណោះថែមទាំងគំរាមមិនឲ្យស្ត្រីរងគ្រោះប្រាប់ឳពុកម្តាយ និងប្តឹងសមត្ថកិច្ចបើហ៊ានប្តឹងរូបគេ និងសម្លាប់ចោល។ដោយឡែកសម្រាប់ស្ត្រីរងគ្រោះអត់ទ្រាំនិងប្ដីចិត្តតេរឆ្ឆានស្រែកឃ្លានតណ្ហាឥតព្រំដែននិងជេប្រមាថវាយធ្វើបាបស្ទើររៀងរាល់ថ្ងៃក៍បានសម្រេចចិត្តជិះម៉ូតូឌុបទាំងឆ្លេឆ្លាមករកសមត្ថកិច្ចប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវឲ្យជួយអន្តរាគមន៍តែម្ដងទៅមិនតែប៉ុណ្ណោះស្ត្រីរងគ្រោះបានសច្ចារថា មិនរស់នៅជាមួយនិងប្ដីហេងស៊យនេះទៀតឡើយដោយសម្រេចគេចទៅរស់នៅជាមួយឪពុកម្ដាយនៅឯស្រុកកំណើតវិញល្អជាង ។ពាក់ព័ន្ធបញ្ហានេះដែរ ភ្នាក់ងារយកព័ត៌មានមិនអាចទំនាក់ទំនងសុំការបំភ្លឺពីបុរសជាប្ដីបានឡើយព្រោះមិនមានលេខទូរស័ព្ទទំនាក់ទំនង ៕ហាស់ កំសាន្ដ