​ប្រជា​ពលរ​ដ្ផ​ស្រុក​កៀនស្វាយ​មិន​ពេញ​ចឹ​ត្ត​អភិបាលខេត្ត​ កណ្ដាល​.​ថា​ពុំបាន​រក​ដំណោះស្រាយ​ជូន​ពួកគាត់​សោះ​

0

កណ្ដាល: រយ:ពេលមួយខែជាងមុននិងក្រោយចូលឆ្នាំខ្មែរថ្មីៗនេះ.ឯកឧត្ដម.ម៉ៅ.ភិរុណ.អភិបាលខេត្តបានបើកវាទិការជាសាធារណ:នៅភូមិព្រែកតាកែវឃុំសំរោងធំ.ក្នុងស្រុកកៀនស្វាយ.តែមកទុលបច្ចុប្បន្នហាក់ដូចជាពុំមានលទ្ធិផលអីបន្តិចសោះ.ដោយសារតែប្រជាពលរដ្ផនៅមានការព្រួយបារម្មណ៍.ហើយខឹងសម្បាចំពោះគ្រឿងចក្រដែលកំពុងជីកកកាយ.របស់ក្រុមហ៊ុន.ឡោក.ហ៊ួ.ចូលមកលើទឹកដីអាស្រ័យផលរបស់ពួកគាត់។ប្រជាពលរដ្ផក្នុងឃុំសំរោងធំនិងឃុំគគីធំស្រុកកៀនស្វាយបានលើកឡើងកាលពីព្រឹកថ្ងៃទី២៦ខែមេសានេះថា: ដីអាស្រ័យផល(ស្រែប្រាំង)របស់ពួកគាត់ក្នុងបឹងត្រិបខ្លា.ស្ថិតក្នុងភូមិ.ឃុំគគីធំ.និងឃុំសំរោងធំ.ត្រូវបានគ្រឿងចក្ររបស់ក្រុមហ៊ុន.ឡោក.ហ៊ួ.កំពុងលួចជីកកកាយដើម្បីព័ទធ្វើ្ធព្រុំរំលោភយកដីរបស់បងប្អូនប្រជាពលរដ្ផជីកបង្ខំទាំងយប់ទាំងថ្ងៃយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។បានប្រាប់ទៅអភិបាលស្រុកកៀនស្វាយអោយចាត់វិធានការបញ្ឈប់សកម្មភាពគ្រឿងចក្រថ្ងៃនេះជាបន្ទាន់ករណីនេះខេត្តប្រមូលគ្រប់បញ្ហារឿងដីវិវាទតំបន់នោះមកដោះស្រាយតាមនិតិវិធីច្បាប់ជាធរមានជាពិសេសអ្វីដែលពាក្យប្តឹងទាំងឡាយដែលបានប្តឹងមកខេត្តរឺបណ្តឹងតវ៉ាតាមរយះវេទិកានានាកន្លងមកផងដែរ !។គួបញ្ជាក់ថា: គ្រឿងចក្រនៅតែបន្តជីកកាយបានរាប់រយម៉ែត្រមកហើយនៅឡូត៍លេខ៤ដល់ចំណុចបឹងត្រឹបខ្លាហើយ.គឺចំណុចព្រៃមាត់បឹងសម្រាប់ត្រីពងកូនទៀតផង៕ដោយ.ខាត់.សុឃឿន.photo_2016-05-26_16-23-25 photo_2016-05-26_16-23-28