​ស្ត្រី​មេម៉ាយ​ជនជាតិ​ព្នង​មិន​គ្រប់​សតិ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ម៉ដ្ឋ​អស់ពីរ​ខ្នង​នៅ​មណ្ឌលគិរី​

0

ខេត្តមណ្ឌលគិរីៈផ្ទះចំនួន2ខ្នងរបស់បងប្អូនជនជាតិព្នងនៅភូមិដំរីជាន់ សង្កាត់ រមនា ក្រុងសែនមនោរម្យកាលពីវេលាម៉ោង9.30នាទីមុននេះបន្តិចព្រឹកថ្ងៃទី26.04.2016ត្រូវបានភ្លើងឆេះគ្មានសល់បង្កឡើងដោយសារម្ចាស់ផ្ទះជាអ្នកដុត។អ្នកភូមិខាងលើបានឃើញហេតុការនេះនិយាយថាមុនពេលកើតហេតុឲ្យដឹងថា ម្ចាស់ផ្ទះ ឈ្មោះ ម្យ៉ាស់ យេ ភេទស្រីអាយុប្រហែលជាង30ឆ្នាំជាស្រីមេម៉ាយជាស្ត្រីមិនគ្រប់សតិ(ឆ្កួត)មានអាការៈកាចទៀតផង ដំបូងគេឃើញមានផ្សែងហុយទ្រលោមចេញពីផ្ទះស្ត្រីនោះបន្តិចក្រោយមកមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅតែម្តងទើបដឹងថា ស្ត្រីនោះជាអ្នកដុតភ្លើងចាប់ផ្តើមឆេះពេញក្រមុំទៅហើយ ពេលនោះប្រជាពលរដ្ឋបាននាំគ្នាជួយពន្លត់ដែរតែស្ត្រីសតិមិនគ្រប់នោះបានទាញកាំបិតយ៉ាងធំដេញកាប់អ្នកភូមិមិនឱ្យជួយពន្លត់ឡើយ។ពេលនោះអ្នកភូមិបានទូរស័ព្ទហៅរថយន្តពន្លត់របស់ស្នងការខេត្តឲ្យជួយពន្លត់ដែរតែអកុសលភ្លើងបានឆេះពេញបន្ទុកទៅហើយធ្វើឱ្យរថយន្តពន្លត់អគ្គីភ័យជួយមិនទាន់ដោយសារចំង៉ាយពីខេត្តទៅភូមិកើតហេតុនោះចំនួនជាង10km។លោក ស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគិរីបានប្រាប់អ្នកឆ្លើយឆ្លងអ្នកយកព័ត៌មានយើងនៅមុននេះបន្តិចថា បន្ទាប់ពីលោកទទួលបានព័ត៌នេះភ្លាម លោកបានបញ្ជាទៅលោកស្នងការខេត្តភ្លាមដើម្បីឲ្យរថយន្តពន្លត់ចេញទៅជួយសង្គ្រោះភ្លាមតែអកុសលចំង៉ាយផ្លូវឆ្ងាយពេកពេលទៅដល់ភ្លើងភ្លើងបានឆេះអស់ទៅហើយ។ photo_2016-05-26_16-23-02 photo_2016-05-26_16-22-57 photo_2016-05-26_16-22-49 photo_2016-05-26_16-22-45លោកអភិបាលខេត្តឲ្យដឹងទៀតថានៅពេលបន្តិចទៀតនេះក្រុមការងារកាកបាទក្រហមខេត្តនិងចុះទៅសួរសុខទុក្ខនិងផ្តល់ជាអំណោយមនុស្សធ័រដល់គ្រួសាររងគ្រោះ លោកអភិបាលខេត្តមណ្ឌលគិរីបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់កំពុងរស់នៅក្នុងតំបន់ខេត្តមណ្ឌលគិរីទាំងអស់មេត្តានាំគ្នាធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការការពារកុំឲ្យកើតមាននូវករណីកើតមានអគ្គីភ័យព្រោះរដូវនេះជារដូវប្រាំងវាអាចកើតមានគ្រោះអគ្គីភ័យយ៉ាងផុយស្រួយបំផុត នៅពេលដែលបងប្អូនមិនមានការធ្វេសប្រហែស។លោក ភី ងូក ចៅសង្កាត់រមនា បានប្រាប់ថានៅក្នុងគ្រួសារស្ត្រីមិនគ្រប់សតិខាងលើនេះមានសមាជិកចំនួន5នាក់ស្ត្រីមេម៉ាយចំនួន2នាក់គិតទាំងស្ត្រីមិនគ្រប់សតិនេះហើយពួកគាត់សុទ្ធតែជនជាតិព្នង។លោក តូច យ៉ុន ស្នងការខេត្តមណ្ឌលគិរីបានប្រាប់ថាលោកបានបញ្ជាឲ្យរថយន្តពន្លត់អគ្គីភ័យចេញទៅជួយពន្លត់ភ្លាមៗដែរតែពេលរថយន្តចេញទៅដល់កន្លែងកើតហេតុផ្ទះដែលឆេះនោះវាបានហួសពេលទៅហើយដោយសារភ្លើងឆេះលឿនពេកមូលហេតុធាតុអាកាស់ក្តៅខ្លាំងនិងមានជំនោរខ្យល់ខ្លាំងទៀតផង លោកស្នងការបានសម្តែងនូវការសោកស្តាយខ្លាំងបំផុតនៅហេតុការនេះ ៕ មន ម៉ារ៉េត