​ពលរដ្ឋ​បញ្ចេញ​ប្រតិកម្ម​ចំពោះ​រថយន្ដ​ដឹក​ដី​ដឹក​ខ្សាច់​របស់លោក ទ្រី យ៉ា ដោយ​ប្រើ​ឈ្មោះ​លោក ឌុល គឿន មក​បិតបាំង​សង្ស័យ​គ្មាន​អាជ្ញា​ប័​ណ្ឌ

0

 

ភ្នំពេញ៖ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បានបញ្ចេញ ប្រតិកម្មភ្លាមៗចំពោះអាជីវកម្មបូមខ្សាច់ដ៍ធំមួយកន្លែងនៅតាមបណ្ដោយផ្លូវបេតុងចូលវិទ្យាល័យជាស៉ីមចំរើនរដ្ឋ ដែលត្រូវបានគេស្គាល់ថាជាអាជីវកម្មបូមខ្សាច់របស់ឈ្មួញដ៍មានអំណាចម្នាក់ឈ្មោះទ្រី យ៉ា បានអួតអាងថាខ្លួនជាកូនប្រ សាររបស់លោក ឌុល គឿន ដើម្បីមកបិតបាំងការចរាចរ រថយន្ដតូចធំដឹកដីដឹកខ្សាច់ និងសង្ស័យគ្មានអាជ្ញាប័ណ្ឌ បាននិងកំពុងប្រមូលផលយ៉ាងគគ្រឹកគគ្រេងដោយពុំបានគិតពីផលប៉ះពាល់ផ្នែកបរិស្ថានជុំវិញការរស់នៅលើបងប្អូនប្រជាពលរដ្ឋជាពិសេសផ្លូវជាតិ ផ្លូវលំ ផ្លូវបេតុងតូចធំជាច្រើនខ្សែរក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវត្រូវរងការបំផ្លិចបំផ្លាញដោយសារការបើករថយន្ដទៅមកដឹកដីដឹកខ្សាច់ឥតឈប់ឈររបស់លោក ទ្រី យ៉ា ដោយបានអួតអាងថាខ្លួនជាកូនរបស់លោកឌុល គឿន។photo_2016-05-26_16-22-10 photo_2016-05-26_16-22-06 photo_2016-05-26_16-22-02

បុរសវ័យ៤០ឆ្នាំម្នាក់ឈ្មោះរឿន រុំ មានមុខរបរជាអ្នកបើកបរ រថយន្ដ ជាប្រជាពលរដ្ឋរស់នៅ ភូមិឡកំបោរ សង្កាត់ស្វាយ ប៉ាក ខណ្ឌឫស្សីកែវ និងជាតំណាងអោយអ្នកភូមិឡកំបោរ បានស្នើរសុំតាមរយះភ្នាក់ងារយកព័ត៌មានរបស់អង្គភាព ទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ ដើម្បីស្នើរសុំយ៉ាងទទូចដល់ថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធជាពិសេសសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ទប់ស្កាត់ចំពោះរថយន្ដដឹកដីដឹកខ្សាច់របស់ឈ្មួញដ៍មានអំណាចឈ្មោះទ្រី យ៉ា នេះផង
បើមិនដូច្នេះទេសុខភាពរបស់ពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់អាជីករលក់ដូរផ្សេងៗច្បាស់ជាត្រូវទ្រុឌទ្រោមជាក់ជាពុំខណៈពេលខ្លះយកសម្លៀកបំពាក់មកហាលពុំទាន់ស្ងួតផងក៍ត្រូវរថយន្ដដឹកដីដឹកខ្សាច់បើកបរយ៉ាងលឿនទៅមកបណ្ដាលប្រឡាក់គ្មានសល់និងខ្លះទៀតពេលហូបបាយទាល់តែបិតទ្វារបន្ទប់ទើបហូបបាយកើតពីព្រោះមានការហុយទ្រលោមដោយមិនការគ្របត្រឹមត្រូវនិងជ្រុះដីធ្លាក់រប៉ាត់រប៉ាយពេញផ្លូវដែលបង្កជាហានិភ័យខ្ពស់។ជាមួយគ្នានោះបុរសម្នាក់ទៀតឈ្មោះគង់ ចាន់ណា មានវ័យ៤៥ឆ្នាំ មានមុខរបររត់ម៉ូតូឌុប ជាប្រជាពលរដ្ឋរស់នៅភូមិសង្កាត់កើតហេតុខាងលើក៍បានលើកឡើងដែរថា ប្រសិនបើអាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវនៅតែបណ្ដែតបណ្ដោយឲ្យឈ្មួញជាម្ចាស់អាជីវកម្មបូមខ្សាច់ មានទាំងរថយន្ដតូចធំ ដឹកដី ដឹកខ្សាច់ ធ្វើចរាចរតាមទំនើងចិតបែបនេះដោយ មិនចាត់វិធានការទប់ស្កាត់ទេនោះ ផ្លូវជាតិលេខ៥ ផ្លូវលំ ផ្លូវបេតុងរបស់រដ្ឋជាច្រើនខ្សែរនៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវជាពិសេសផ្លូវបេតុង១ខ្សែចូលវិទ្យាល័យជាស៉ីមចំរើនរដ្ឋច្បាស់ជាត្រូវរងការបំផ្លិចបំផ្លាញជាក់ជាពុំខាន ។ដោយឡែកសម្រាប់អាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវដែលមានលោក កូប ស្លេះ ជាអភិបាលរងខណ្ឌទទួលបន្ទុកផ្នែកសណ្ដាប់ធ្នាប់សារណៈបានប្រាប់ភ្នាក់ងារ ទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ តាមទូរស័ព្ទកាលពីកន្លងមកក៍ដូចជាមកទល់បច្ចុប្បន្ននេះថា ប្រសិនបើមានករណីមានប្រជាពលរដ្ឋបានរិះគន់ចំពោះអាជីវកម្មបូមនិងរថយន្ដដឹកដីដឹកខ្សាច់ពិតមែននោះសូមឲ្យប្រជាពលរដ្ឋមកដាក់ពាក្យបណ្ដឹងនៅសាលាខណ្ឌឫស្សីកែវដោយមានមន្ត្រីរងចាំទទួលពាក្យបណ្ដឹងជានិច្ច។រីឯម្ចាស់អាជីវកម្មបូមខ្សាច់ឈ្មោះទ្រី យ៉ា ដែលបានអួតក្អេងក្អាងថាខ្លួនជាកូនរបស់លោកឌុលគឿនមានទាំងរថយន្ដតូចធំដឹកដីដឹកខ្សាច់យ៉ាងគគ្រឹកគគ្រេងភ្នាក់ងារ ទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានឡើយព្រោះតំណាងដែលជាមេការមើលការខុសត្រូវអាជីវកម្មបូមខ្សាច់ម្នាក់ឈ្មោះធួក បានប្រាប់ភ្នាក់ងារ ទូរទស្សន៍អប្សារ៉ាប៉ុស្ដិ៍លេខ១១ ថាមិនមានលេខទូរស័ព្ទទំនាក់ទំនងឡើយ៕ហាស់ កំសាន្ដ