ខេត្តស្វាយរៀង៖ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពីឆ្លងទន្លេបានជាង២ម៉ោងមូលហេតុឆ្លងទន្លេបានកន្លះម៉ោងស្រាប់តែហូឈាមតាមទ្វាមាសរហូតសោះខ្លួនគាំងបេះដូងស្លាប់នៅក្នុងបន្ទប់វះកាត់មន្ទីរពេទ្យខេត្ត ធ្វើឲ្យបុរស់ជាប្តី ចោទប្រកាន់គ្រូពេទ្យសម្ភពថាមានការធ្វេសប្រហែសទុកប្រពន្ធគាត់ឲ្យហូឈាមរហូតសោះអស់ពីខ្លួនបណ្តាលឲ្យស្លាប់កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២៥មេសា២០១៦នៅន្ទីរពេទ្យខេត្តស្វាយរៀងស្ថិតនៅភូមិស្រះវង្សសង្កាត់ស្វាយរៀងក្រុងស្វាយរៀង។បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះសៀងសុភាព អាយុ៣៣ឆ្នាំមានទីលំនៅភូមិវាលយន្តសង្កាត់ស្វាយរៀងក្រុងស្វាយរៀង មានប្តីឈ្មោះញ៉ឹករ៉ា អាយុ៣៥ឆ្នាំជាមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង។ប្រភពដ៏ដែលបន្តទៀតថា ស្ត្រីរងគ្រោះឆ្លងទន្លេកូនទី២ កូនទីមួយឈ្មោះញឹម ស្រីសុភា អាយុ០៨ឆ្នាំហើយមានផ្ទៃពោះកូនទីពីគ្រប់ខែឆ្លងទន្លេ ប្តីក៏បានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងកាលពីវេលាម៉ោង៧•០០ព្រឹកថ្ងៃទី២៥មេសា២០១៦រហូតដល់ម៉ោង១១•០០ព្រឹកទើបសម្រាលបានបុត្រ ស្រីម្នាក់គ្រូពេទ្យបានសំអាត់រួចរាល់នៅវេលាម៉ោង១១និង៣០នាទី។ហើយនៅវេលាម៉ោង១២•០០ថ្ងៃត្រង់ស្រាប់តែចុកក្នុងពោះខ្លាំងហើយធ្លាក់ឈាម ប្អូនស្រីជនរងគ្រោះក៏បានរត់ទៅហៅគ្រូពេទ្យក៏ប៉ុន្តែមានតែអ្នកគ្រូពេទ្យម្នាក់ប៉ុណ្ណោះដោយប្រាប់ថាលោកវេជ្ជបណ្ឌិតទៅផ្ទះអស់ហើយរហូតដល់ម៉ោង១•០០រសៀលទើបមានលោកគ្រូពេទ្យមកដល់ឲ្យយកចុះពីជាន់ទី១ទៅសាលវះកាត់នៅខាងក្រោមហើយឲ្យសាច់ញាតិយកឈាមមកដូររួចបញ្ចូលឈាមអស់២ផ្លោក ហើយគ្រូពេទ្យបានឲ្យប្តីរកឈាម២ផ្លោកទៀតដោយឲ្យសាច់ញាតិបរចាកឈាមយកមកប្តូររហូតដល់ម៉ោង២និង១០នាទីរសៀលគ្រូពេទ្យបានមកហៅប្តីទៅសាកសួរប្រវត្តិជម្ងឺរបស់ប្រពន្ធ គាត់ហើយគ្រូពេទ្យប្រាប់ថាស្ត្រីរងគ្រោះមានជម្ងឺបេះដូង ពេលវះកាត់ហត់ដង្ហក់ខ្លាំងមិនអាចសង្គ្រោះបានទេ អស់លទ្ធភាពហើយ(ឈាម២ផ្លោកក្រោយមិនបានបញ្ចូលឲ្យជនរងគ្រោះទេ)។ប្តីជនរងគ្រោះនិយាយថាប្រពន្ធគាត់
មិនដែលមានជម្ងឺបេះដូងទេ បើមានជម្ងឺគឺធ្លាប់មានជម្ងឺរលាកមាត់ស្បូន បន្ទាប់មកនៅវេលាម៉ោង២និង២០នាទីរសៀលស្ត្រីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ក្នុងបន្ទប់វះកាត់តែម្តង ទើបបរុសជាប្តីចោទថាគ្រូពេទ្យមានការធ្វេសប្រហែស ទុកឲ្យហូឈាមរហូតអស់ពីខ្លួនបណ្តាលឲ្យគាំងបេះដូងស្លាប់ហើយពេលគាត់សួរថា តើពេលវះកាត់នោះរកឃើញមូលហេតុអ្វីបានបណ្តាល
ឲ្យហូឈាមដូច្នេះក៏ប៉ុន្តែលោកគ្រូពេទ្យវះកាត់មិនប្រាប់ទេ។បុរស់ជាប្តីបានដាក់ពាក្យបណ្តឹងទៅលោកមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឲ្យជួយរកយុត្តិធម៌ឲ្យប្រពន្ធកូនរបស់គាត់ហើយមន្ត្រីកងរាជអាវុធហត្ថខេត្តឲ្យដឹងថានៅថ្ងៃទី២៦មេសា
និងចុះទៅស្រាវជ្រាវក្នុងករណីនេះហើយលោកប្រធានមន្ទីរពេទ្យខេត្តមិនអាចរកសុំការបំភ្លឺបានទេនៅល្ងាចថ្ងៃទី២៥នេះ។