គំពង់ស្ពឺ មន្ទីបរិស្ថានខេត្តបានចុះពង្រឹងការអនុវត្តច្បាប់បរិស្ថាន ដោយសម្រេចផ្អាកដំណើរការទៅលើការដ្ឋានប្រកបអាជីវកម្មខ្សាច់ទាំងឡាយណាដែលមិន បានធ្វើកិច្ចសន្យាការពារបរិស្ថានឬរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានបានដឹកនាំក្រុមការងារចុៈដល់កាដ្ឋានមួយកន្លែងដែលបូមខ្សាច់តែមិនគោរពច្បាប់បរិស្ថាន ទីតាំងនៅភូមិជ្រលងថ្កូវ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោក ហេង សុងលី ម្ចាស់កាដ្ឋានត្រូវបានគេដឹងរកស៊ីមុខរបរកាយខ្សាច់និងជីកយកដីលក់ ត្រូវបានមន្ទីរបរិស្ថានសម្រេចផ្អាកហើយនៅព្រឹកថ្ងៃទី ២៦ខែមេសា ឆ្នាំ២០១៦នេៈដោយសាតែបើកកាដ្ឋានបូមខ្សាច់មិនមានច្បាប់ការពារបរិស្ថានត្រឹមត្រូវតាមគោលការរដ្ឋ ។