ឧត្តរមានជ័យ៖ សាច់ទន្សោងចំនួន៧គីឡូក្រាមត្រូវបានកម្លាំងសមត្ថកិច្ចចំរុះ ដឹកនាំដោយលោក កូយ កាន់ យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ចុះឆែកឆេរក្នុងហាង២កន្លែងគឺហាង ផ្កាយរះ១ និងហាងផ្កាយរះ២។ជាលទ្ធផលសាច់ទន្សោង៧គីឡូក្រាមខាងលើរកឃើញក្នុងហាងយីហោផ្កាយរះ២ ដោយមានម្ចាស់ លី អេង ភេទប្រុស អាយុ៥៣ឆ្នាំ មានទីតាំងស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំនិងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ហើយការអនុវត្តន៍ ចុះឆែកឆេរនេះធ្វើឡើងកាលពីវេលាម៉ោង៥និង២០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦.បន្ទាប់ពីមានប្រជាពលរដ្ឋ២នាក់បានលួចបាញ់សម្លាប់សត្វទន្សោងមួយក្បាលកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ នៅក្នុងព្រៃលោក ស្ថិតនៅក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែងនិងបានយកសាច់មកលក់អោយហាងទាំង២ខាងលើ។បច្ចុប្បន្នពេលនេះម្ចាស់ហាងផ្កាយរះ២កំពុងត្រូវបានកម្លាំងសមត្ថកិច្ចយកទៅសាកសួរដើម្បីធ្វើកិច្ចសន្យាបញ្ឈប់ការទិញលក់សត្វព្រៃជាបន្តទៀត៕