ខេត្តសៀមរាប ចំនួនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដែលខ្វះខាតទឹក មានចំនួនកើនឡើងបើប្រៀបធៀបនឹងសបា្តហ៍មុន ហើយរហូតមកដល់ពេលនេះមានប្រជាពលរដ្ឋជាង៣ពាន់គ្រួសារហើយដែលទទួលបានទឹកពីអាជ្ញាធរខេត្ត ។
នេះបើយោងតាមការឲ្យដឹងពីលោកគឹមឆៃហៀង អភិបាលរងខេត្តសៀមរាបប្រាប់កម្ពុជាថ្មី ក្នុងពេលដែលលោកដឹកនាំប្រធានមន្ទីរបរិស្ថាន និងអភិបាលក្រុងសៀមរាបនិងមន្ត្រីរដ្ឋករទឹក ចុះចែកទឹកស្អាតដំណាក់ទី២ ដល់ប្រជាពលរដ្ឋក្នុងសង្កាត់ទឹកវិលក្រុងសៀមរាប កាលពីរសៀលថ្ងៃទី២៥ មេសានេះ។
បើយោងតាមលោកគឹមឆៃហៀងបានឲ្យដឹងថា ពេលនេះនៅក្នុងខេត្តសៀមរាប មានប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន៤ និងក្រុងមួយដែលត្រូវរាយការណ៍ថាមានការខ្វះខាតទឹក ក្នុងនោះមានស្រុកបន្ទាយស្រីស្រុកពួកស្រុកជីក្រែង ស្រុកស្វាយលើ និងក្រុងសៀមរាប។
ក្រៅពីការចែកជូនទឹកនេះ អាជ្ញាធរខេត្តក៏នៅមានគម្រោងមួយចំនួនបន្ថែមទៀតសម្រាប់ជួយបញ្ជៀសប្រជាពលរដ្ឋពីការខ្វះខាតទឹកនៅរដូវប្រាំងឆ្នាំក្រោយផងដែរ។ ដោយគឿនវេត