ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយស៊ីម៉ាក់
និងប្រធានវិទ្យាស្ថានហ្វឹកហ្វឺនសកម្មភាពមីនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែ
មេសា ឆ្នាំ២០១៦នេះ បានទទួលស្វាគមន៍ប្រតិភូមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនព្រះរា
ជាណាចក្រថៃ(TMAC) ដែលបានមកធ្វើទស្សនៈកិច្ចសិក្សា និងដកពិសោធន៍ការងារបោ សសំអាតមីន នៅក្នុងវិទ្យាស្ថានហ្វឹកហ្វឺនសកម្មភាពមីនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង។
លោក អ៊ុំ សុជាតិ ប្រធានវិទ្យាស្ថានហ្វឹកហ្វឺនសកម្មភាពមីនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង បាននិយាយអោយដឹងថា៖ ប្រតិភូមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនព្រះរាជាណាចក្រថៃ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ វីតាយ៉ា ជាប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនព្រះរាជាណាចក្រថៃ(TMAC) មកធ្វើទស្សនៈកិច្ចក្នុងពេលនេះ ក្នុងគោលបំណងជួបពិភាក្សាការងារក្នុងកិច្ចសហការបោសសំអាតមីននៅ តាមតំបន់ព្រុំដែនកម្ពុជាថៃ ជាមួយស៊ីម៉ាក់កម្ពុជា។ក្នុងឱកាសនេះដែរក៏បានទស្សនាសកម្មភាពហ្វឹកហ្វឺន នៅវិទ្យាស្ថានហ្វឹក ហ្វឺនសកម្មភាពមីនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង និងបន្តទៅទស្សនាសកម្មភាពបោសសំអាតមីននៅក្នុងកងឯកភាពកំចាត់មីនទី២ខេត្តបាត់ដំបង និង គឺទស្សនាមជ្ឈមណ្ឌលហ្វឹកហ្វឺនសុខន(ឆ្កែរកមីន) នៅខេត្តសៀមរាប ជាកិច្ចបញ្ចប់ដំណើរទស្សនៈកិច្ច។
ដោយឡែកនៅក្នុងវិទ្យាស្ថានហ្វឹកហ្វឺនសកម្មភាពមីនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង លោក
អ៊ុំ សុជាតិ ប្រធានវិទ្យាស្ថានហ្វឹកហ្វឺនសកម្មភាពមីនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង បានធ្វើបទប
ង្ហាញជូនប្រតិភូថៃ អំពីយុទ្ធភណ្ឌ័គ្រប់ប្រភេទនៅក្នុងសាលពិពណ៌ ដែលអង្គភាពស៊ីម៉ាក់ប្រមូល និងបោសសំអាតបានពីគ្រប់មូលដ្ឋាននៅក្នុងកម្ពុជា។ នៅក្នុងពេលនោះដែរប្រតិភូថៃបាន ទស្សនាសាលាហ្វឹកហ្វឺនមន្ត្រីស៉ម៉ាក់ ទស្សនាឆ្កែករកមីន ទស្សនាបន្ទប់ហ្វឹកហា ត់ឆ្កែរកមីន ទស្សនាបន្ទប់អារកាត់គ្រាប់យុទ្ធភណ្ឌ័ បន្ទប់បញ្ជារនិងពិនិត្យការអារកាត់គ្រប់យុទ្ធភណ្ឌ័ បន្ទប់ស្ល ចំហ៊ុយ ខៃ និងកែឆ្នៃគ្រាប់យុទ្ធភណ្ឌ័ ផងដែរ។
គួរបញ្ជាក់ថា៖ អង្គភាពស៊ីម៉ាក់កម្ពុជា គឺជាអង្គភាពបោសំអាតមីន និងគ្រប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ នៅតាមសមរភូមិក្នុងប្រទេសកម្ពុជា កន្លងមកបានរំដោះយកដីជូនប្រជាពលរដ្ឋយើងធ្វើស្រែចំការបានរាប់ម៉ឺនហិកតា។ ដោយមានការយកចិត្តទុកដាក់ពីប្រមុខ
រាជរដ្ឋាភិបាល និងមានការជួយឧបត្ថម្ភពីបរទេសផងនោះ មជ្ឈមណ្ឌលស៊ីម៉ាក់កម្ពុជាបាន
មានការរីកចំរើនជាបន្តបន្ទាប់ ដែលអាចពង្រឹងបាននូវសមត្ថភាព គុណភាព របស់មន្ត្រី
ស៊ីម៉ាក់គ្រប់អង្គភាព ក្នុងការរុករក បោសសំអាតមីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ដើម្បីស
ង្គ្រោះជីវិតមនុស្ស និងរំដោះដីស្រែចំការជូនប្រជាពលរដ្ឋ៕