កំពង់ចាម៖គ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូ2គ្រឿងបានបណ្តាលអោយអ្នកបើកបរ
ម៉ូតូម្នាក់ស្លាប់នៅកន្លែងកើតហេតុនិងអ្នកបើកបរម៉ូតូ1គ្រឿងទៀតរងរបួសស្រាលបង្ករ
អោយមានភាពភ្ញាក់ផ្អើលនៅវេលាម៉ោង6និង30នាទីថ្ងៃទី26មេសា2016នៅផ្លូវជាតិ
លេខ7ស្ថិតក្នុងភូមិត្រពាំងថ្មឃុំក្រឡាស្រុកកំពង់សៀមខេត្តកំពង់ចាម ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុមានរថយន្តហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខរតនគីរី3A0058បើកបរដោយជនមិនស្គាល់អត្ត
សញ្ញាណ(រត់គេចខ្លួន)ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ។ពេលមកដល់កន្លែងកើត
ហេតុរថយន្តខាងលើបានបុកម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម
1K5504បើកបរដោយឈ្មោះម៉ែនគូរ ភេទប្រុសអាយុ27ឆ្នាំមានទៅលំនៅភូមិអូរកំបោរ
ឃុំបារាយណ៏ស្រុកព្រៃឈរខេត្តកំពង់ចាមធ្វើដំណើរក្នុងទិសដៅស្របគ្នា(ពីលិចទៅកើត)។
បន្ទាប់មករថយន្តខាងលើទៅប៉ះជាមួយម៉ូតូ1គ្រឿងទៀតដែលនៅខាងមុខម៉ាក
ដាលីមកូរ៉េពណ៌ក្រហមគ្មានស្លាកលេខបើកបរដោយឈ្មោះហួនស្រ៊ាន់ភេទប្រុសអាយុ
60ឆ្នាំមានទីលំនៅភូមិរមូលឃុំទ្រានស្រុកកំពង់សៀមខេត្តកំពង់ចាម។
លោកវរសេនីយត្រី ទូចគឹមហ័ន់ អធិការរងនគរបាលស្រុកកំពង់សៀមបានអោយ
ដឹងថាក្នុងគ្រោះថ្នាក់ចរាចរនេះបានបណ្តាលអោយឈ្មោះម៉ែន គូរ ស្លាប់នៅកន្លែងកើត
ហេតុននិងឈ្មោះ ហួន ស្រ៊ាន់ រងរបួសមធ្យម ។
រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់បន្ទាប់ពីបើករថយន្តចេញពីកន្លែងកើត
ហេតុបានចំងាយជិត100មដោយទុករថយន្តចោលនៅទីនោះ ។
សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្តនិងម៉ូតូទាំង2គ្រឿងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានដើម្បី
បំពេញសំណុំឯកសារតាមនិតិវិធី ។