មុខរប សិប្បកម្ម​កែច្នៃ​ធ្វើ​ពី​វ​ល្ល៏​ផ្តៅ ឬ​ស្សី និង​ថង់​ប្លា​ស្ទ៊ី​ក​ដើម្បី​ឲ្យ​ប្រែក្លាយ​ទៅជា​របស់​មាន​សារ​;​ប្រ​យោ​ជ​ន៏​

0

សៀមរាប៖ ប្រជាពលរដ្ឋ ភូមិគោកដូងនិងភូមិព្រៃចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាបខេត្តសៀមរាបបានបង្កើតមុខរបបន្ទាប់បន្សំថែមទៀតគឺសិប្បកម្មកែច្នៃធ្វើពីវល្ល៏ផ្តៅ ឬស្សី និងថង់ប្លាស្ទ៊ីកដើម្បីឲ្យប្រែក្លាយទៅជារបស់មានសារ;ប្រយោជន៏នាពេលបច្ចុប្បន្ននេះជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦លោកស្រី អូន រស់នៅភូមិខាងលើបានរៀបរាប់ប្រាប់កម្ពុជាថ្មី ពីមុខរបប្រចាំថ្ងៃគឺការកែច្នៃកញ្ច្រែងខាន់តុមូល ខាន់តុជ្រុង និងកញ្ច្រែងឆ្កែដេក ដែលបានធ្វើពីវល្ល៏ផ្តៅ ព្រមទាំងបានច្នៃប្រឌិតថង់ប្លាស្ទ៊ីកដែលគេបោះចោលរើសយកមកធ្វើឲ្យក្លាយទៅជា កាបូបស្ពាយដ៏ស្រស់ស្អាត និងថូរសម្រាប់ដាក់ផ្កា ស្រោមដាក់កែវជាដើម ដោយឡែកលោក អ៊ុំ លុច ឡម អាយុ៦៤ឆ្នាំ រស់នៅភូមិព្រែចាស់ក៏បានឲ្យដឹងផងដែរថា បើទោះជាយ៉ាងណាក្តីលោក អ៊ុំនៅតែមានសង្ឃឹមជានិច្ចចំពោះមុខរបដែលអាចរកប្រាក់ចំណូលបានបន្តិចបន្តូចគ្រាន់និងផ្គត់ផ្គងក្នុងក្រុមគ្រួសារ សម្ភារទាំងអស់នេះភាគច្រើនគឺមាន អាជីវករ អាជីវកម្មអ្នកលក់ដូរនៅក្នុងតំបន់អង្គរ ឬក៏តាមហាងលក់វត្ថុអនុស្សាវរីយ៏នៅផ្សារចាស់ និងកន្លែងដ៏ទៃៗផ្សេងទៀត យកទៅលក់បន្តដោយយល់ឃើញថាជាផលិតផលកែច្នៃក្នុងស្រុករបស់យើងនិងជួយលើកស្ទួយដល់វិស័យសេដ្ឋកិច្ចសង្គមថែមមួយកមរិតទៀត៕ដោយ គឿនវេតImage5 Image3 Image6 Image2