កំពង់ស្ពឺ បុរសវយ័ចំណាស់ម្នាក់បានជិៈម៉ូតូបុកគោដើរឆ្លងផ្លូវ របើកមួកសុវត្តិភាពសន្លប់ស្តូកស្តឹង មិនទាន់ស្គាល់ ។តាមសាក្សីបានឃើញហេតុការនិយាយថា នៅម៉ោង ០៤ និង៣០នាទីថ្ងៃទី ២៦ខែ មេសាឆ្នាំ២០១៦ គេបានឃើញម៉ូតូម៉ាកសេ ១២៥ពណ៏ខ្មៅពាក់ស្លាកលេខ ភ្នំពេញ AI 3459 ជិៈពីជើង មកត្បូង ចំណុចភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបុកពេញទំហឹងជាមួយសត្វគោដើរទាំងហ្វូងឆ្លងផ្លូវ បណ្តាលឲ្យដួលបោកក្បាល និងរបើកមួកសុវត្តិសន្លប់លែងដឹងខ្លួន ។មកដល់ពេលនេៈមិនមានសាច់ញាតិដល់ទេ តែជនរងគ្រោៈត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោៈដឹកទៅសង្គ្រោៈនៅមន្ទីរថ្នល់ទទឹងហើយ ។




































