កិច្ចប្រជុំ​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​គ្រឿងញៀន​នៅ​ខេត្តស្វាយរៀង​

0

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០១៦នេះនៅសាលប្រជុំស្នងការដ្ឋាននគបាលខេត្តបានបើកកិច្ចបរជុំស្តីពីការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯកម៉ក់ជីតូអគ្គស្នងការរងនគបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការនគបាលជាតិដោយមានការចូលរួមពីសំណាក់លោកសំប៊ុណ្ណារិនអភិបាលរងខេត្តលោកស្នងការនគបាលខេត្តលោកព្រះរាជអាជ្ញាលោកចៅក្រមលោកប្រធានមន្ទីរ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកងខេមរភូមិន្ទ ,ស្នងការង,លោកអធិការ,វរៈការពាព្រំដែនលោកប្រធាននគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិ,លោកអភិបាលក្រុងស្រុកទូទាំងខេត្តចូលរួមជិត២០០នាក់។លោកឧត្តមសេនីយ៍ត្រីកឹងឃនស្នងការដ្ឋាននគបាលខេត្តបានអានរបាយការណ៍ថា ខេត្តស្វាយរៀងមានព្រំដែនជាប់ខេត្ត២នៃប្រទេសវៀតណាម(ខេត្តតៃនិញខេត្តឡុងអាង)មានច្រកទ្វាព្រំដែនអន្តរជាតិ០២ច្រកតំបន់០២ច្រកទ្វេភាគី០១និងច្រករបៀងចំនួន៤៣។មានក្រុមហ៊ុនកាស៊ីណូចំនួន២១កន្លែងទីតាំងអជីវកម្មសង្សយ័ពាក់ពន្ធ័បទល្មើសចែកចាយប្រើប្រាស់គ្រឿងញៀនមានកាស៊ីណូសណ្ឋាគារផ្ទះសំណាក់ផ្ទះជួលក្លិបរាត្រីនិងខារ៉ាអូខេដែលអាចបង្កលក្ខណៈងាយស្រួលឲ្យជនទុច្ចរិតក្នុងការប្រព្រឹត្តបទល្មើសចែកចាយប្រើប្រាស់និងជួញដូរគ្រឿងញៀនក្នុងខេត្តនិងឆ្លងកាត់ព្រំដែន។លោកកឹងឃនបន្តទៀតថា ក្នុងឆ្នាំ២០១៥នៅភូមិសាស្ត្រខេត្តស្វាយរៀងពួកឧក្រិដ្ឋជនធ្វើសកម្មភាពលួចលាក់នាំគ្រឿងញៀនពីរាជធានីភ្នំពេញនិងខេត្តនានាឆ្លងកាត់ទៅប្រទេសវៀតណាមនិងមួយចំនួនលក់ចែកចាយនិងប្រើប្រាស់តាមមូលដ្ឋានស្រុកក្រុងរបស់ខេត្តភាគច្រើនប្រព្រឹត្តនៅតាមផ្ទះសំណាក់ផ្ទះជួលសណ្ឋាគារកាស៊ីណូខារ៉ាអូខេនិងក្លិបកំសាន្ត។ហើយសភាពការបទល្មើសគ្រឿងញៀនបាននិងកំពុងរីករាលដាលចាប់ពីទីក្រុងរហូតដល់ជនបទចាប់អារម្មណ៍សំខាន់ក្នុងស្រទាប់យុវសិស្សកំពុងស្ថិតនៅក្នុងវ័យសិក្សាអាស្រ័យដោយឧក្រិដ្ឋជនមានកលល្បិចខ្ពស់ក្នុងការឃោសនាអូសទាញយុវវ័យឲ្យមានចំណូលចិត្តក្នុងការប្រើប្រាស់គ្រឿងញៀនតាមខ្លឹមសារ៖ប្រើប្រាស់គ្រឿងញៀននាំឲ្យមានសម្រស់ស្អាតសប្បាយរីករាយក្នុងចិត្ត អាចបន្សាបជាតិស្រវឹងលើកកម្លាំងនិងទប់ទល់បាននូវភាពងងុយដេក។ករណីមួយចំនួនគឺមានការគម្រាមកំហែងពីឧក្រិដ្ឋជនបង្ខំឲ្យយុវវ័យចូលរួមប្រើប្រាស់គ្រឿងញៀន។សភាពការណ៍នេះអាចរីករាលដាលបន្ថែមទៀតប្រសិនបើមិនមានចំណាត់ការប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននោះទេ។ជាក់ស្តែងសមត្ថកិច្ចបានបង្ក្រាបបទល្មើសករណីជួញដូរនិងចែកចាយគ្រឿងញៀនបានចំនួន២០លើកឃាត់ខ្លួនជនសង្ស័យបានចំនួន៣៧នាក់ស្រី០៨នាក់(ជនជាតិវៀតណាមចំនួន១០នាក់ស្រី០៤នាក់)រឹបអុសវត្ថុតាងបានរួមមានថ្នាំញៀនប្រភរទមេតំហ្វេតាមីនម្សៅក្រាមពណ័សថ្លាចំនួន១៤៣កញ្ចប់(ធំ១៣កញ្ចប់តូច១៣០កញ្ចប់)ទម្ងន់៩០,៨០៥ក្រាមថ្នាំពណ័ផ្កាឈូកចំនួន១គ្រាប់ម៉ូតូ០៩គ្រឿងទូរសព្ទ័ដៃ២៧គ្រឿងនិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនធំបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។បង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀនចំនួន០៧លើកឃាត់ខ្លួនជនសង្សយ័១៥នាក់ស្រី០១នាក់(វៀតណាម០២នាក់ស្រី០១នាក់)មុខសញ្ញាសង្សយ័ប្រើប្រាស់គ្រឿងញៀនកំពុងគ្រប់គ្រង៨១នាក់ស្រី០៤នាក់។អនុវត្តតាមដិកាចំនួន០២នាក់ប្រុស(ករណីចែកចាយ)។លោកឧត្តមសេនីយ៍ឯក ម៉ក់ជីតូអគ្គស្នងការរងនគបាលជាតិបានមានប្រសាសន៍ក្នុងកិច្ចប្រជុំស្តីពីការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀនថា នៅទូទាំងប្រទេសគឺមានការរីកសាយការប្រើប្រាស់គ្រឿងញៀនចាប់ពីទីក្រុងរហូតដល់មូលដ្ឋានជនបទដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងបង្កើតឲ្យមានគណកម្មការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ខេត្តរាជធានីនិងបង្កើតលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនពីថ្នាក់ខេត្តស្រុកក្រុងរហូតដល់ថ្នាក់មូលដ្ឋានដើម្បីបង្កាបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធិភាព។លោកឧត្តមសេនីយ៍បន្តទៀតថាសភាពការគ្រឿងញៀនពិភពលោកនៅអាហ្វ្រិកនិងនៅតំបន់ត្រីកាណមាសបាននាំឆ្លងកាត់កម្ពុជាយើងជាប្រទេសដែលរងគ្រកោះដែលឧក្រិដ្ឋជននាំឆ្លងកាត់ទៅប្រទេសជិតខាងក៏ប៉ុន្តែយើងមានមោទនៈភាពដោយយើងបង្រាបបានកន្លែងផលិតនិងបង្ក្រាបបានអ្នកជួញដូរចែកចាយបង្ក្រាបប្រេងម្រះព្រៅកញ្ឆាចាប់ឃាត់ខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់និងជនសេពគ្រឿងញៀនយកទៅមណ្ឌល់បន្សាបគ្រឿងញៀន។ការប្រឈមនេះគឺដោយសាគ្រឿងញៀនមានតម្លៃថោកគឺយុវវ័យមានត្រឹម៥ពាន់ទៅមួយម៉ឺនរៀលអាចទិញថ្នាំញៀនមកសេពបានដូច្នេះសិស្សថ្នាក់អនុវិទ្យាល័យនិងសិស្សវិទ្យាល័យប្រឈមប្រើប្រាស់គ្រឿងញៀនច្រើនយើងត្រូវតែពង្រឹងយន្តការត្រួតពិនិត្យឲ្យមានប្រសិទ្ធភាពខ្ពស់ដោយអនុវត្តន៍គណកម្មការត្តួតពិនិត្យគ្រឿងញៀនថ្នាក់ខេត្តថ្នាក់ស្រុកក្រុងរហូតដល់ថ្នាក់ឃុំសង្តាត់និងចុះផ្សព្វផ្សាយអំពីផល់បះពាល់គ្រឿងញៀននៅតាមសាលាឲ្យបានទូលាយប្រើប្រាស់គ្រឿងញៀនបះពាល់សុខភាព ជាប់ទោស ខូចអនាគត់៕photo_2016-05-26_17-19-39 photo_2016-05-26_17-19-36 photo_2016-05-26_17-19-33 photo_2016-05-26_17-19-27 photo_2016-05-26_17-19-24 photo_2016-05-26_17-19-19